តួ​ឯក​ស្រី​ពី​ភាពយន្ត​កំពុង​តែ​មាន​ការ​និយម​គាំទ្រ​ខ្លាំង​លើ​ Netflix រឿង​ «Squid Game» ដែល​មាន​ឈ្មោះ​ថា​ Jung Ho Yeon បាន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​កូរ៉េ​លំដាប់​ទីពីរ​ដែល​មាន​ចំនួន​ Follower នៅ​លើ​ Instagram ច្រើន​លំដាប់​លេខ​ពីរ​​ វ៉ា​ដាច់​ តួឯក​ស្រី​ល្បី​ឈ្មោះ​​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​កម្ពុជា​ ហាន់ ជីអ៊ុន​។

Actress Jung Ho Yeon‘s Instagram is continually on the rise. គណនី​របស់​តារា​​បង្ហាញ​ម៉ូដ​​ល្បី​តែ​បច្ចុប្បន្ន​បាន​បោះ​ជំហាន​ជា​តារា​សម្ដែង​បាន​បន្ត​ហក់​ឡើង​ខ្ពស់​ជា​បន្ត​បន្ទាប់​​ក្រោយ​ភាពយន្ត​ភាគ​របស់​ Netflix រឿង​ «Squid Game» បាន​ក្លាយ​ជា​​ប្រធាន​បទ​កំពុង​តែ​ល្បីល្បាញ​និង​មាន​ការ​ជជែក​ខ្លាំង​លើ​បណ្ដាញ​សង្គម។​

គណនី​ Jung Ho Yeon ដែល​មាន​ចំនួន​ Follower រាប់​សិប​ម៉ឺន​នាក់​បន្ត​ follow រាល់​ថ្ងៃ​មក​ដល់​ពេល​នេះ​បាន​កើន​ឡើង​រហូត​ដល់​ខ្ទង់​រាប់​សិប​លាន​ follower ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៣ កន្លង​ទៅ​គណនី​របស់​តារា​ស្រី​រូប​នេះ​បាន​វ៉ាដាច់​រាជិនី​​តារា​សម្ដែង​រូបស្រស់​របស់​កូរ៉េ Song Hye Kyo ហៅ ​ហាន់ ​ជីអ៊ុន ​រួចរាល់​ហើយ​។​

យោងតាម​របាយការណ៍​ គណនី​ Jung Ho Yeon បាន​ហក់​ឡើង​ពី​ចំនួន​ត្រឹម​ 40ម៉ឺន​ follower មក​ដល់​១០​លាន​ follower ត្រឹម​រយៈ​ពេល​២​សប្ដាហ៍​ប៉ុណ្ណោះ​ ដែល​ចំនួន​នេះ​ស្មើ​នឹង​ការ​កើន​ឡើង​២០​ដង​។ Jong Ho Yeon បាន​ក្លាយ​ជា​តារា​សម្ដែង​ស្រី​ទីពីរ​របស់​កូរ៉េ​ដែលមាន​ចំនួន​ follower ច្រើន​លំដាប់​លេខ​ពីរ​របស់​កូរ៉េ​ជាមួយ​នឹង​ចំនួន​ follower ជាង​១២លាន​គណនី​។ 

សម្រាប់​តារា​កូរ៉េ​លេខ​មួយ​ដែល​មាន​ចំនួន follower ច្រើន​គឺ Lee Sung Kyung លេខ​ពីរ​ Jung Ho Yeon និង​លេខ៣ គឺ​ Song Hye Kyo៕

Telegram-Troryorng
Share.