ភ្នំពេញ÷ បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់បានបើករថយន្តហាយឡែនឌ័រពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AK-0269 ទំនងជាងងុយដេក តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងមានផ្លូវដាច់សម្រាប់បត់ឆ្លងផ្លូវ ក៏បានរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបែកឣស់១ ផ្ទាំងនិងអូសជាង50ម៉ែត្រទើបរថយន្តបែកកង់ មុខក្រោយ អស់ពីរគ្រាប់ហើយ ផ្ទុះពោងសុវត្ថិភាពទៅមុខលែងរួចទើបអ្នកបើកបររថយន្តបើកទ្វាររថយន្តចុះគេចខ្លួនបាត់បន្សល់ទុកតែរថយន្តរងការខូចខាតដោយបែកស្តុបមួយចំហៀង ក្រពិតថ្ពាល់បាក់កាងមុខនៅកន្លែងកើតហេតុ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំមាននរណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែខូចខាតរថយន្តនឹងរបាំងថ្មពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ។

 ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី 4 ខែតុលាឆ្នាំ 2021 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញមកធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.