សម្រាប់​ខែ​តុលា​ឆ្នាំ​២០២១​នេះ​ មាន​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ស្វែង​រក​ម្ចាស់​មកុដ​ចំនួន​ធំៗ​៣​ នឹង​ធ្វើ​ការ​ស្វែង​រក​ឱ្យ​ឃើញ​ម្ចាស់​មកុដ​រៀងៗ​ខ្លួន​ដើម្បី​ត្រៀម​លក្ខណៈ​ចេញ​ទៅ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។ តើ​កម្មវិធី​ធំៗ​ចំនួន​៣​នោះ​​មាន​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ណា​ខ្លះ​?​

សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ ឬ​ហៅ​ថា​រាត្រី​គ្រង​មកុដ​ទីមួយ​នោះ​គឺ​ស្ថិត​នៅ​ក្នុង​កម្មវិធី​ Miss Cambodia ដែល​​បាន​កំណត់​កាល​បរិច្ឆេទ​ប្រកួត​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១។ (កម្មវិធី​នេះ​បាន​រក​ឃើញ​ម្ចាស់​មកុដ​ហើយ​ គឺ​ជា​បេក្ខនារី​តំណាង​ឱ្យ​ខេត្តបាត់​ដំបង​ឈ្មោះ​ ប៉ូ គីម​ថេង​សុទ្ធ​ធីតា)

សូម​ចុច​អាន ប៉ូ គីមថេងសុទ្ធធីតា៖ ​មិន​ចុះចាញ់​ ​ប្រកួត​ហើយ​ប្រកួត​ទៀត​ ទាល់​តែ​​​​ឈ្នះ​ក្លាយ​ជា​ម្ចាស់​ជយលាភី – Troryorng Media

ខណៈ​ដែល​កម្មវិធី​សម្រស់​ទីពីរ​ដែល​នឹង​ចូល​ខ្លួន​មក​បម្រើ​ចំណី​ចក្ខុ​ប្រិយមិត្ត​អ្នក​ទស្សនា​ជា​បន្ត​ទៀត​នោះ​គឺ​កម្មវិធី​ Miss Cambodia ដែល​នឹង​រៀបចំ​ការ​ប្រកួត​ក្រោយ​កម្មវិធី​ Miss Grand Cambodia ចំនួន​ពីរ​ថ្ងៃ​ ពោល​គឺ​រៀបចំ​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា​ ឆ្នាំ​២០២១​។

សម្រាប់​បេក្ខនារី​ដែល​ជា​ម្ចាស់ជយលាភី​ក្នុង​កម្មវិធី​នេះ​នឹង​ក្លាយ​ជា​បវរកញ្ញា​ឯក​ត្រៀម​ចេញ​ទៅ​ប្រកួត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ធំៗ​ចំនួន​៣​រួម​មាន​ Miss International , Miss Earth និង Miss Tourism International។

ងាក​មក​កម្មវិធី​ប្រកួត​ធំ​ចុង​ក្រោយ​ដែល​នឹង​រៀបចំ​ប្រកួត​ប្រជែង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឬ រាត្រី​គ្រង​មកុដ​របស់​ខ្លួន​នៅ​ក្នុង​ខែ​តុលា​នេះ​ដែរ​នោះ​គឺ​កម្មវិធី​ប្រកួត​សម្រស់​ Miss World Cambodia ដោយ​កម្មវិធី​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ពោល​គឺ​រៀបចំ​ក្រោយ​កម្មវិធី​ប្រកួត​ទី​ពីរ​ចំនួន​៣​ថ្ងៃ​ប៉ុណ្ណោះ​។

ប្រិយមិត្ត​ដែល​ជា​ហ្វេន​កម្មវិធី​ប្រកួត​សម្រស់​ អា​ចរង់ចាំ​តាមដាន​និង​គាំទ្រ​បេក្ខនារី​សំណព្វចិត្ត​របស់​ខ្លួន​តាម​ការ​រៀបរាប់​ខាង​លើ​របស់​សារព័ត៌មាន​ត្រយង​ ជា​ពិសេស​ចាំ​មើល​តើ​បេក្ខនារី​ដែល​ប្រិយមិត្ត​គាំទ្រ​អាច​ក្លាយ​ជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី​ប្រកួត​ដែរ​ទេ?​

Telegram-Troryorng
Share.