អ្នក​ដឹកនាំ​រឿង​ Hwang Dong Hyuk បាន​ចែក​រំលែក​រឿង​រ៉ាវ​ក្រៅ​ឆាក​ពាក់ព័ន្ធ​នឹង​កំពូល​ភាពយន្ត​ជា​ស៊េរី​ដ៏​ល្បីល្បាញ​ប្រចាំ​ Netflix រឿង​«Squid Game» ថា​លោក​បាន​សរសេរ​បញ្ចប់​ Script (អត្ថបទ​ភាពយន្ត​) តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ប៉ុន្តែ​ព្រោះ​តែ​មាន​បញ្ហា​មួយ​ទើប​កាល​ណោះ​លោក​មិន​អាច​ថត​រឿង​នេះ​បាន​។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់មុខ​ជាមួយ​នឹង​សារព័ត៌មាន​មួយ​ អ្នក​ដឹកនាំ​រឿង​ Hwang dong Hyuk បាន​បង្ហើប​ឱ្យដឹង​ថា​លោក​បាន​សរសេរ​អត្ថបទ​ភាពយន្ត​នេះ​ចប់​តាំង​ពី​១០​ឆ្នាំ​មុន​ (២០០៩) ​ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​វិនិយោគទុន​និង​តារា​សម្ដែង​បដិសេធ​មិន​ចូលរួម​ដផយ​សារ​តែ​គិត​ថា​សាច់រឿង​ «ចម្លែក​ខុសគេ»។

Project របស់​លោក​អណ្ដែត​ត្រសែត​អស់​ជាង​១០​ឆ្នាំ​ព្រោះ​​តែ​គ្មាន​អ្នក​ចាប់​អារម្មណ៍​សោះ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ «មាន​មនុស្ស​ជា​ច្រើន​​បាន​ប្រាប់​ខ្ញុំ​ថា​ Squid Game គឺជារឿង​ដែល​ចម្លែក​ខុស​គេ​ហើយ​​ថែម​ទាំង​គ្មាន​ការ​ពិត​ថែម​ទៀត​។ ​ខ្ញុំ​ត្រូវ​បាន​អ្នកបោះ​ទុក​​វិនិយោគ​និង​តួ​សម្ដែង​បន្ត​បដិសេធ​រហូត​មក​។»

Hwang Dong Hyuk បាន​បន្តទៀត​ថា​៖ «ត្រលប់​ទៅ​ឆ្នាំ​២០០៩​ ពេល​ខ្ញុំ​ទើប​តែ​សរសេរ​បញ្ចប់​អត្ថបទ​ភាពយន្ត​ សាច់​រឿង​មាន​លក្ខណៈ​មួយ​ប្លែក​និង​មិន​ដែល​ធ្លាប់​ជួប​សម្រាប់​សង្គម​បរិយាកាស​នា​សម័យ​កាល​នោះ​។ក្រោយ​ត្រូវ​បាន​អ្នក​បោះ​ទុន​វិនិយោគ​បដិសេធ​ខ្ញុំ​មាន​អារម្មណ៍​ថា​​មិន​ទាន់​ដល់​ពេល​វេលា​ស័ក្ដិសម​នឹង​បញ្ចេញ​សាច់​រឿង​មួយ​នេះ​ទេ​។ ១០​ឆ្នាំ​ក្រោយ​ ចន្លោះ​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​ ហើយ​​មាន​កាន់​តែ​លឿន​តាម​រយៈ​អំពើ​ឧក្រិដ្ឋកាន់​តែ​ច្រើន​ ហើយ​ជា​ទីពេញ​និយម​។ យោងតាម​លក្ខខ័ណ្ឌ​អស់​ទាំង​នេះ​ ខ្ញុំ​គិត​ថា​នេះ​ជា​មូលហេតុ​ដែល​ភាពយន្ត​ភាគ​ជា​ស៊េរី​រឿង​នេះ​បាន​ចេញ​ជា​រូបរាង​នៅ​លើ​ពិភព​លោក​នេះ​»។

បច្ចុប្បន្ន​ «Squid Game» បាន​ក្លាយ​ជា​រឿង​ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក​ ហើយ​កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ភាព​ជា​រឿង​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​លើ​ Netflix៕

Telegram-Troryorng
Share.