ប្រសិនបើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្ននោះ កម្ពុជាគ្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់ផ្នែកទាំងអស់ក្នុងរយៈពេល១៥ថ្ងៃខាង មុខនេះ។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹក ថ្ងៃសុក្រនេះបន្ទាប់ពីសម្តេចបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

ការថ្លែងរបស់សម្តេចតេជោនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱកាសឲ្យពលរដ្ឋធ្វើ ដំណើរទៅកាន់ស្រុកកំណើតនិងធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការបើកឱកាសឲ្យពលរដ្ឋធ្វើដំណើរកាលពីពេលថ្មីៗនេះ គឺជាការសាកល្បងមួយដើម្បីឈានទៅបើកសេដ្ឋកិច្ចនាពេលខាងមុខ។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវឲ្យពលរដ្ឋចូលរួមបន្ថែមទៀតដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ជាពិសេសត្រូវបន្តរស់នៅតាមបែបគន្លងថ្មី៕

Share.