យោង​តាម​រយៈ​ Page Facebook ថៃ-ភូមា:ព្រោះ​ព្រំដែន​ជាប់​គ្នា (FACEBOOK ไทย – พม่า : เพราะแผ่นดินเราติดกัน) បាន​បង្ហោះ​ចែក​រំលែក​​កាល​ពី​ពេល​ថ្មីៗ​បាន​ចែក​រំលែក​ផុស​របស់​ម្ចាស់​គណនី​មួយ​ដែល​​មាន​ឈ្មោះ​ថា​ Natty in Myanmar បាន​​ Update រឿងរ៉ាវ​របស់​ Paing Takhon តារា​ម៉ូដែល​-តារាម៉ូដែល​រាង​ខ្ពស់​​សង្ហា សក់​វែង ជា​បុគ្គល​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដល់​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ផង​នោះ​ថា​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ ដំណើរ​ការ​ក្ដី​តាម​ផ្លូវ​ច្បាប់​ហើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លោក​ចេញ​មក​ប្រឆាំង​នឹង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។​

ម្ចាស់​គណនី​ Facebook ខាង​លើ​នេះ​បាន​បើក​បង្ហើប​ដូច្នេះ​ថា​៖
«ដំណឹង​សោកសៅ​ប្រចាំ​ថ្ងៃ​! សារព័ត៌មាន​ Coconut បាន​ធ្វើ​សេចក្ដី​រាយការណ៍​ដោយ​យោង​តាម​មេធាវី​របស់​ Paing Takhon ថា Paing​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​​រហូត​ដល់​ទៅ​៦​ខែ​ទៀត​ ដោយ​សារ​តែ​ការកាត់​ក្ដី​ត្រូវ​បាន​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់​ ហើយ​ចាំ​បាច់​ត្រូវ​រៀបចំ​ផែនការ​តស៊ូ​ក្ដី​ជា​ថ្មី​ឡើង​វិញ​»

សម្រាប់​ការ​កាត់​ក្ដី​របស់​ Paing Takhon នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០២១ ពោល​គឺ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ បន្ទាប់​ពី​បាន​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​អស់​រយៈ​ពេល​៣​ខែ​កន្លង​មក​ហើយ​។

គួរ​ដឹង​ដែរ​ថា​ ប្រុស​ស្អាត​ Paing Takhon ដែល​​មាន​អាយុ​គ្រប់​២៥​ ឆ្នាំ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ចាំ​បាច់​ត្រូវ​ឆ្លង​ថ្ងៃ​កំណើត​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​តែ​ម្នាក់​ឯង​៕

Telegram-Troryorng



Share.