យោងតាមរបាយការណ៍ស្ដីពីការបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា ព្យុះខ្សាច់ដ៏ធំមួយបានបោកបក់ គ្រប់ដណ្ដប់ពាសពេញផ្ទៃមេឃនៅទីក្រុង បារ៉េតូស (Barretos) នៃភាគខាងជើងរដ្ឋ សៅ ប៉ូឡូ (Sao Paulo) ខណៈដែលប្រទេសនេះកំពុងជួបគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងរយៈពេល ៩០ឆ្នាំ មកនេះ។

ប្រជាជនក្នុងប្រទេសប្រេស៊ីលដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ពួកគេមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលខ្យល់ព្យុះខ្សាច់នេះបានបោកបក់មកកាន់រដ្ឋររបស់ខ្លួនយ៉ាងគំហុក។ ប៉ុន្ដែទោះជាយ៉ាងណាគេមិនទាន់ដឹងទេថា ខ្យល់ព្យុះដែលបង្កឡើងនេះបានវាយប្រហារឲ្យមានការខូចខាត ឬ មានអ្នករងគ្រោះឡើយ។

របាយការណ៍បានបញ្ជាក់ថា តំបន់ជាច្រើននៅក្នុងរដ្ឋ សៅ ប៉ូឡូ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះខ្សាច់នេះ ហើយព្យុះនេះជាផលវិបាកនៃគ្រោះរាងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានអស់រយៈពេលរាប់សិបឆ្នាំ ខណៈដែលប្រទេសប្រេស៊ីលកំពុងប្រឈមមុខជាមួយហេតុការណ៍នេះអស់ជាច្រើនសប្ដាហ៍មកហើយ៕

ប្រភព៖ The Guardian

Telegram-Troryorng
Share.