ជីវិត​ដ៏​សែន​មាន​សុភមង្គល​រហូត​មាន​អ្នក​ផ្សេង​លួច​ច្រណែន​ សម្រាប់​ស្នេហា Super Star ​តារា​ល្បី​លំដាប់​ជួរ​មុខ​ Chompoo Araya និង​ស្វាមី​ Nott Witsarut ​បុរ​ស​ជា​អ្នក​ធុរកិច្ច​មាន​លុយ​រាប់​ម៉ឺន​លាន​ ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​មាន​កូន​ភ្លោះ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ Saifah និង Bhayu ជា​ពិសេស​កំពុង​ត្រៀម​ទទួល​ស្វាគមន៍​កូន​ទីបី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត​។

រឿងរ៉ាវស្នេហា​​របស់​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ឡើង​ជីវិត​គូ​នៅ​ពេល​ដែល​ Nott បាន​លត់​ជង្គង់​សុំ​ Chompoo រៀបការ​កាល​ពី​កំឡុង​ខែ​ធ្នូឆ្នាំ​២០១៤ ហើយ​បាន​ភ្ជាប់​ពាក្យ និង​រៀបការ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា​ ឆ្នាំ​ ២០១៥ រហូត​មកដល់​ឆ្នាំ​២០១៧​ ចាប់​ផ្ដើម​ទម្ងន់​កូន​ភ្លោះ​ដ៏​គួរ​ឱ្យស្រលាញ់​ Saifah និង​ Bhayu។

តើ​ជីវិត​គូ​ដ៏​សែន​រឹងមាំ​ និង​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ស្នេហា​ផ្អែម​ល្ហែម​របស់​អ្នក​ទាំង​ពីរ​មាន​អាថ៌កំបាំងអ្វី​ពិសេស​មែនទេ? ប្រាកដ​ណាស់​​អាច​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឱ្យ​នៅត​​ផ្អែមល្ហែម​បែប​ មិន​អត់​អាថ៌កំបាំង​នោះ​ទេ​ ដោយ​គន្លឹះ​រក្សា​ស្នេហា​ឱ្យ​រឹងមាំ​របស់​អ្នក​ទាំង​ពីរ​មាន​៥​ចំណុច​គឺ​៖

១. វិធី​ទី១៖ ប្រើ​ពាក្យ​ពេចន៍​ដែល​ធ្វើ​ឱ្យ​ចិត្ត​រីករាយ

២. វិធីទី២៖ តាំង​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​ឱ្យគ្នាទៅវិញទៅមក

៣. វិធីទី៣៖ ជូន​កាដូ​មិន​ត្រឹម​តែ​ក្នុង​ថ្ងៃ​ពិសេស

៤. វិធីទី៤៖ ផ្ដល់​ពេល​វេលា​និង​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​

៥. វិធីទី៥៖ ការ​ប៉ះពាល់ (ឱប-ថើប) បង្ហាញ​ពី​អារម្មណ៍​

Telegram-Troryorng
Share.