រឿង​​អាស្រូវ​ស្នេហា​របស់​តារា​ល្បី​មាន​ឱ្យ​តាម​ដាន​ជា​រៀងរាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ រឿង​ខ្លះ​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍​អាច​មើល​រំលង​បាន​ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ស្នេហា​របស់​ស្រីស្អាត Selena Gomez និង​ប្រុស​ស្អាត​ Chris Evans មិន​អាច​​អូស​រំលង​បាន​នោះ​ទេ​។

អ្នក​គាំទ្រ​នៅ​តែ​បន្ត​តាមដាន​និង​មិន​បញ្ចប់​ការ​ជជែក​វែក​ញែក​គ្នា​ពាក់ព័ន្ធ​នឹង​ដំណឹង​ស្នេហា​រវាង Selena និង Chris ចាប់​តាំង​ពី​លេច​ចេញ​ដំណឹង​ចចាមអារ៉ាម​ថា​អ្នក​ទាំងពីរ​បាន​ទាក់ទង​គ្នា​មក​ម្ល៉េះ​។ អ្វី​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​នោះ​គឺ​ តើ​​ស្ថាបនិក​ Brand ផលិតផល Rare Beaty ទៅ​ជួប Captain America ដោយ​របៀបណា? តើ​ Chris ជា​អ្នក​គាំទ្រ​កម្មវិធី​ថ្មី​របស់​ Selena ដែល​មាន​ឈ្មោះ​ថា​ Only Murders in the Building ដែរទេ? ប្រាកដ​ណាស់​សម្រាប់​សំនួរ​គឺ​មាន​ច្រើន​រាប់​មិន​អស់​ ក្រោយ​ផ្ទុះ​ដំណឹង​ស្នេហា​រវាង​តារា​ល្បី​ទាំង​ពីរ​ដួង​ខាង​លើ​នេះ​។

សម្រាប់​ចម្លើយ​ដែល​ Fan បាន​រក​ឃើញ​និង​សន្មត​ពី​ទំនាក់ទំនង​ដែល​អាច​ទៅ​រួច​របស់​ Selena Gomez និង Chris Evans គឺ​មាន​នៅ​ខាង​ក្រោម​នេះ។

ចាប់​តាំង​ពី​បែក​បាក់ជាមួយ​នឹង​ The Weeknd កាល​ពី​ឆ្នាំ​២០១៧ និង​ទំនាក់ទំនង​ម្ដង​ជា​ម្ដង​ត្រូវ​ជាមួយ​នឹង​អតីត​មិត្ត​ប្រុស​ Justin Bieber កាល​ពី​ឆ្នាំ​ ២០១០ និង​ត្រូវ​គ្នា​មួយ​រយៈ​ខ្លី​កាល​ពីឆ្នាំ​២០១៨ ជាមួយ​នឹង​ Justin ម្ដង​ទៀត ស្រីស្អាត​ Selena មិន​ដែល​បង្ហើប​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជា​សាធារណៈ​ទៀត​នោះ​​ឡើយ​។

ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បន្ត​លេច​ចេញ​ដំណឹង​ស្នេហា​ជា​ច្រើន​ក្នុង​នោះ​មាន​ជាមួយ​នឹង​តារា​សម្ដែង​រួម​គ្នា​គឺ​ Aaron Dominguez ប៉ុន្តែ​ត្រូវ​បាន​សមីខាង​ស្រី​​​បដិសេធ​។

Selena បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​មិនមាន​អ្នកណា​នោះ​ទេ​ «ខ្ញុំ​អត់មាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​នោះ​ទេ» យោង​តាម​ការ​លើក​ឡើង​នេះ​បាន​ន័យ​ថា​ Selena និង​ Chirs អាច​ចាប់​ផ្ដើម​ទាក់ទង​គ្នា​កំឡុង​ខែ​មិនា​ ឆ្នាំ​២០២១​ នេះ​។

បី​ចំណុច​សំខាន់​ៗ​ដែល​ធ្វើ​ឱ្យ​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​សង្ស័យ​ថា​ ម្ចាស់​បទ​ «Lose You To Love Me» និង​ Captain America ប្រហែលអាច​មាន​ស្នេហា​នឹង​គ្នា​៦​ឆ្នាំ​ហើយ​ មុន​នឹង​ Selena ដាច់​ចិត្ត​ទម្លាយ​ថា​នាង​លួច​ពេញ​ចិត្ត​ Chris Evans គឺ៖

១. នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២១​នេះ​ Selena និង​ Chris ត្រូវ​បាន​​គេ​ឃើញ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភោជនីយដ្ឋាន​តែមួយ​ជាមួយ​គ្នា​

២. នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២១ ដដែល​នេះ​ Chris Evans ចាប់​ផ្ដើម​ Follows គណនី​ IG របស់​ Selena Gomez

៣. ៦​ឆ្នាំ​មុន​ ខែ​តុលា ឆ្នាំ២០១៥ Selena បាន​ទទួល​ស្គាល់​ថា​នាង​លួច​ពេញ​ចិត្ត​ចំពោះ​តួ​ឯក​ប្រុស​ Captain America ដោយ​នាង​បាន​និយាយ​ថា​ Chris មើល​ទៅ​គួរ​ឱ្យស្រលាញ់​

Telegram-Troryorng
Share.