គិត​ត្រឹម​ពេល​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៃ​ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​​ក្រោយ​ដំណើរការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ មក។

កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ដូចជា៖

សូម​បញ្ជាក់​ថា​មាន​ក្រុម​ចំនួន​១១ ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Special Volleyball Challenge 2021 ដោយ​ក្នុង​នោះ​ពូល A មាន​ក្លិបបាល់ទះ S&E Cambodia, ក្លិប​បាល់ទះ​កោះដាច់, ក្លិប​បាល់ទះ​កងពល​អន្តរាគមន៍​លេខ​៣,​ក្លិប​បាល់ទះ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,​ក្លិប​បាល់ទះ PS Concrete និង​សមាគមបាល់ទះវិសាខា។ ពូល B មាន ក្លិប​បាល់ទះ​គង់​នៅ​វត្ត​ប្រាសាទ,​ក្លិប​បាល់ទះ​ក្រសួង​មហាផ្ទៃ,​ក្លិប​បាល់ទះ​យុវជន​ស្រុកល្វាឯម,​ក្លិបបាល់ទះអធិរាជប្រអប់ និង​ក្លិបបាល់ទះយុវជនខេត្តបន្ទាយមានជ័យ។

ចំណែក​រូបមន្ត​នៃ​ការ​ប្រកួត​មាន​៖
-វគ្គសន្សំពិន្ទុក្នុងពូល៖ ពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី១០ តុលា ឆ្នាំ២០២១ ដោយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ​២​តាម​ពូល​នីមួយៗ​ មាន​ឈ្មោះ​ឡើង​ទៅ​វគ្គបន្តដែលជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
-វគ្គ​ចុង​ក្រោយ៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ហើយ​ក្រុម​ដែល​ឈ្នះ​មាន​ឈ្មោះ​ទៅ​ដណ្តើម​ជើង​ឯក និង​ក្រុម​ចាញ់មានឈ្មោះចូលដណ្តើមចំណាត់ថ្នាក់លេខ៣ ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​១៧ ​ខែតុលា ឆ្នាំ២០២១។

*ចំណែក​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ក្រុម​ជ័យលាភី​មាន៖
-ចំណាត់ថ្នាក់លេខ១ រង្វាន់ជាពានចំនួនមួយ និងថវិកាចំនួន ១០លានរៀល
-ចំណាត់ថ្នាក់លេខ២ រង្វាន់ជាថវិកាចំនួន ៨លានរៀល
-ចំណាត់ថ្នាក់លេខ៣ រង្វាន់ជាថវិកាចំនួន ៦លានរៀល

សម្រាប់ពានរង្វាន់ឯកត្តបុគ្គលរួមមាន៖
-កីឡាករវាយប្រយុទ្ធល្អជាងគេ រង្វាន់ជាថវិកាចំនួន ៤សែនរៀល
-កីឡាករលើកបាល់ល្អជាងគេ រង្វាន់ជាថវិកាចំនួន ៤សែនរៀល
-កីឡាករឆ្នើម (MVP) រង្វាន់ជាថវិកាចំនួន ៤សែនរៀល

Telegram-Troryorng
Share.