តារា​កំប្លែង​ដ៏​ល្បី​លោក​ ចែម ចាន់​រ៉ា ហៅ​ ពាក់​មី​ កាល​ពី​ថ្ងៃ​ទី​៩ ខែតុលា បាន​ផុស​រូប​ថត​លោក​និង​ប្រពន្ធ​លោក​ ព្រម​ទាំង​លើក​ឡើង​ថា​ សម័យ​ទំនើប​មែន​ តែ​អបិយជំនឿ​ នៅ​តែមាន​ បារមី​ ព្រលឹង​វិញ្ញាណ មាន​ពិត​ប្រាកដ​ នៅជុំវិញ​ខ្លួន​យើង​រាល់​ថ្ងៃ​។ យ៉ាង​ណា​មិញ​ពាក្យ​ប៉ុន្មាន​ឃ្លា​របស់​លោកបាន​ធ្វើ​ឱ្យ​មាន​ទំនាស់​លើ​បណ្ដាញ​សង្គម​ ព្រម​ទាំង​ត្រូវ​រង​ការ​ជេរ​ប្រមាថ​ ថា​លោក​អបិយ​ជំនឿ​ រហូត​តារា​កំប្លែង​រូប​នេះ​មិន​អាច​អត់​ទ្រាំ​បាន​ ដាច់​ចិត្ត​ទម្លាយ​វីដេអូ​ប្រពន្ធ​លោក​ត្រូវ​វិញ្ញាណ​មនុស្ស​ប្រុស​ចូល​ខ្លួន​​ រហូត​ឈានដល់​​រកគ្រូ​ និង​ព្រះសង្ឃ​ស្រោចទឹក​​។

ក្រោយ​ពី​បង្ហោះ​វីដេអូ​បកស្រាយដើម្បី​លាតត្រដាង​ ការពិត​ ដែល​ធ្វើ​ឱ្យ​លោក​នាំ​ភរិយា​ទៅ​គ្រូ និង​លោក​សង្ឃ ហើយ​នោះ​ នាយ​ពាក់​មី​ ក៏​នៅ​តែ​បន្ត​នាំ​ប្រពន្ធ​របស់​លោក​ទៅ​ស្រោច​ទឹក​ជា​បន្ត​ទៀត​ សង្ឃឹម​ថា​នឹង​មិនមាន​ផ្លូវ​ងងឹត​ ចូល​មក​បៀតបៀន​ប្រពន្ធ​លោក​ទៀត​ ដោយ​លោក​បាន​បញ្ជាក់​ក្នុង​សំណេរ​ថា​​​នាំ​ប្រពន្ធ​លោក​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ នៅវត្តឈូក ខេត្តព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា​នេះ។

ចង់​ដឹង​លម្អិត​ពីរឿងរ៉ាវ​ទាំង​អស់​នេះ​ឱ្យ​កាន់​តែ​ច្បាស់​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោមនេះ​៖

បន្ត​​មក​ទៀត​ នាយ​ពាក់មី​ ​បាន​បន្ត​ផុស​វីដេអូ​ខ្លីមួយ​ទៀត​ដែល​មាន​រយៈ​ពេល​ប្រមាណ​ ១៩.៥៤​ វិនាទី ដើម្បី​បកស្រាយ​កាន់​តែ​លម្អិត​ ពិសេស​សារភាព​ថា​លោក​ពីមុន​លោក​មិន​ជឿ​រឿង​អស់​នេះ​ទេ តែ​ពេល​ប៉ះ​ចំ​គ្រួសារ​លោក​ពេល​នេះ​លោក​ជឿ​ហើយ​។

Telegram-Troryorng
Share.