ភ្នំពេញ៖ នារី​ជនជាតិ​បរទេស​ម្នាក់បានបើរថយន្ដសេរី​ទំនើប ​Mercedes AMG ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ​ភ្នំ​ពេញ​ 2BL 2682 ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ កម្ពុជា​ក្រោម​ក្នុងទិសដៅ​ ពីកើតទៅលិច​មកដល់​កន្លែង​កើត​ហេតុ​ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយផ្ទាំងចំណែករថយន្ដរងកាខូចខាតយ៉ាងដំណំផ្នែកខាងមុខ។

ក្នុងហេតុការណ៍ខាងលើនេះ ពុំបណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរតាមដងផ្លូវរងរបួសនោះទេ​ រីឯនារី​ជនជាតិ​បរទេស​ម្នាក់​នេះ​ មាន​រថយន្ត​មួយ​គ្រឿង​បាន​យក​នារី​នោះ​រត់​គេច​បាត់​បាន​ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្ពុជា​ក្រោម​ស្ថិតក្នុងសង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ​ឆ្នាំ២០២១។

ក្រោយពេលកើតហេតុនរគបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុធ្វើការស្ទូចរថយន្ដយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំម្ចាស់មកធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.