យមិត្តអ្នក​គាំទ្រកម្មវិធី​ប្រកួត​ Miss Grand Cambodia 2021 ជាច្រើន​ដែល​ដាក់​ក្ដី​សង្ឃឹម​នឹង​រំពឹង​ខ្ពស់​លើ​អាយដលរបស់ខ្លួន​ ហាក់​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ នៅ​ពេល​ការ​ប្រកាសលទ្ធផល​ប្រកួតម្ចាស់​មកុដ​ប្រចាំ​ឆ្នាំ​២០២១ នេះ​បាន​ធ្លាក់​ទៅ​លើ​ដៃ​ស្រីស្អាត​សម្បូរ​សមត្ថភាពដែល​តំណាង​ឱ្យ​ខេត្ត​បាត់​ដំបងគឺ​កញ្ញា ប៉ូ គីមថេងសុតធីតា។

សូមចុចអាន ប៉ូ គីមថេងសុតធីតា៖ ​មិន​ចុះចាញ់​ ​ប្រកួត​ហើយ​ប្រកួត​ទៀត​ ទាល់​តែ​​​​ឈ្នះ​ក្លាយ​ជា​ម្ចាស់​ជយលាភី

ទម្រាំ​​ទទួល​បាន​ជោគជ័យ​មាន​ឱកាស​​គ្រងមកុដ​ជយលាភី​តំណែង​ឯក​ចំណាត់​ថ្នាក់​លេខ​១ Miss Grand Cambodia 2021 កញ្ញា​ ប៉ូ គីមថេងសុតធីតា ​​​ត្រូវ​ហែល​​ឆ្លង​កាត់​ការ​តស៊ូ​ ព្យាយាម​ ប្រឹងប្រែង​ ​ក្នុង​​វិស័យ​​ប្រកួត​ប្រជែង​អស់​​រយៈ​ពេល​៦​ឆ្នាំ​។

នៅ​ក្នុង​រាត្រី​គ្រងមកុដ​ Miss Grand Cambodia 2021 កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៩​ ខែតុលា កន្លង​ទៅ​ថ្មីៗ​នេះ​ ធីតា​ គឺ​ជា​បេក្ខនារី​មួយ​រូប​ដែល​លេច​ធ្លោ​ ចាប់​តាំង​ពី​ដំណើរ​ការ​ប្រកួតដំបូង​ រហូត​ដល់​វគ្គ​ប្រកួត​បឋម​ និង​ចុង​ក្រោយ​នៅ​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង​ ព្រោះ​កញ្ញា​មាន​សំឡេង​គាំទ្រ​​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ទស្សនាដោយ​​ប្រព័ន្ធ​អនឡាញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​ផេក​ Miss Grand Cambodia។

ងាក​មក​ដឹង​ពី​រឿងរ៉ាវ​និង​ប្រវត្តិ​តស៊ូ​របស់​ ប៉ូ គីមថេងសុតធីតា ដែល​បាន​ពុះពារ​​ក្នុង​វិស័យ​ការ​ប្រកួត​ប្រជែង​សម្រស់​នា​ពេល​កន្លងមក​ កញ្ញា​ដ៏​សោភា​រូប​នេះ​ធ្លាប់​បាន​ប្រកួត​ប្រជែង​ជិត​១០​កម្មវធីប្រកួត​ក្នុង​នោះ​មាន​៖​

– Khmer super model ( ជាប់​ត្រឹម​ top 10 )

– Miss Grand Cambodia 2016 (មិន​មាន​ចំណាត់​ថ្នាក់​)

– Miss Grand Cambodia 2017 ( ជាប់​ត្រឹម​ top10)

– Miss Tourism world ( ជាប់​ចំណាត់ 3rd runner up ឬចំណាត់​ថ្នាក់​លេខ​៤ )

– Asian Model Festival 2018

– Miss universe Cambodia ( ជាប់​ចំណាត់ 3rd runner up ឬចំណាត់​ថ្នាក់​លេខ​៤ )

– Miss Asia Pacific

– Miss Touris Metropolitan ( top 10 )

យោង​តាម​រយៈ​ការ​ចូលរួម​ប្រកួត​ប្រជែង​ដ៏​ច្រើន​ ប្រកួត​ហើយ​ប្រកួត​ទៀត​ មិន​រុញរា មិន​បោះបង់ចោល​ក្ដី​សុបិន​ និង​ក្ដីស្រលាញ់​របស់​ខ្លួន បាន​ច្នៃ​​និង​ដុះខាត់​ក្មេង​ស្រី​រូប​នេះ​ឱ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ រួម​ផ្សំ​ដោយ​ភាព​ក្លាហាន​ ហ៊ាន​និយាយ​ ហ៊ាន​បង្ហាញ​ ពេញ​បរិបូរ​ទៅ​ដោយ​ភាព​ជឿជាក់​ បាន​ធ្វើ​ឱ្យ​ ប៉ូ ​គីមថេងសុតធីតា ឈ្នះ​តំណែង​ឯក​ចំណាត់​ថ្នាក់​លេខ​មួយ​មក​ក្ដោប​ក្នុង​កណ្ដាប់​ដៃ​នៅ​ទីបំផុត​។

កញ្ញា​​ ប៉ូ គីមថេងសុតធីតា ម្ចាស់​ជយលាភី Miss Grand Cambodia ២០២១ ច្បាស់​ណាស់​​គឺ​ជា​បវរកញ្ញា​តំណាងឱ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​វេទិកាប្រកួត​អន្តរជាតិ​ Miss Grand International នៅខេត្ត​ភូកេត​ ព្រះរាជាណាចក្រថៃ នៅថ្ងៃ​សៅរ៍​ទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

Telegram-Troryorng
Share.