ស្រលាញ់​សិល្បៈ ចង់​ក្លាយ​ជា​តារា​សម្ដែង តែ​មិនមាន​ឱកាស​មិនដឹងថា​ធ្វើ​យ៉ាង​ណាទើប​អាច​ក្លាយ​ជា​តារា​សម្ដែងមែនទេ? សូម​ជម្រាប​ជូន​ចំពោះ​អ្នក​មាន​ដុង​ផ្នែក​សិល្បៈ​ ដែល​ចង់​ប្រែ​ក្លាយ​ខ្លួន​ជា​តារា​ថា​ ពេល​នេះ​ផលិតកម្ម​រាម កំពុង​បើក​ទ្វារ​ចំហរង់ចាំ​អ្នក​មាន​សមត្ថភាព​និង​ទេពកោសល្យ​ពិត​ប្រាកដ​។

ផលិតកម្មរាម​ របស់​អ្នក​នាង​ ស្រីអូន​សម្រស់​ធម្មជាតិ​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ (ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១) ថាផលិតកម្ម​ទើប​បង្កើត​ថ្មី​ តែ​សមត្ថភាព​ផលិតនិង​កម្រិត​គុណភាព​ មិន​ចាញ់​ផលិតកម្ម​ចាស់វស្សា​និង​​មាន​ឈ្មោះ​បោះសំឡេង​ បាន​ប្រកាស​ជ្រើសរើស​តួ​សម្ដែង​ ជា​​ច្រើន​រូប​មាន​ទាំង​​ផ្នែក​បុរស និង​ទាំង​ផ្នែក​នារី​ ដោយ​តម្រូវ​តាម​លក្ខខ័ណ្ឌមួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

• តួឯកប្រុស៖ អាយុ ១៩ ឆ្នាំ ទៅ ៣៧ ឆ្នាំ មានរាងកាយមាំមួន ទាក់ទាញ និងអាចសម្តែងបានច្រើនចរិកលក្ខណៈ• តួឯកស្រី៖ អាយុ ១៦ ឆ្នាំ ទៅ ៣០ ឆ្នាំ ទន់ភ្លន់សុភាពរាបសា តែអាចសម្តែងបានច្រើនចរិកលក្ខណៈ
• តួឪពុក៖ អាយុ ៣៨ ឆ្នាំ ទៅ ៤៥ ឆ្នាំ មានរាងកាយមាំមួន ចរិត ម៉ត់ចត់ គិតគូរ បានរហ័សរហួន
• តួម្តាយ៖ អាយុ ៣០ឆ្នាំ ទៅ ៤០ ឆ្នាំ ចរិត ស្លូតបូត ទន់ភ្លន់
• តួកូនប្រុស៖ អាយុ ១០ ទៅ ១៨ ឆ្នាំ សុខភាពមាំមួន ក្លាហាន
• តួកូនស្រី៖ អាយុ ៨ ទៅ ១៥ ឆ្នាំ ជាក្មេង ស្លូតបូត គួរឲ្យស្រលាញ់
• តួកំប្លែង៖ មិនប្រកាន់អាយុ និង ភេទ សូមផ្ញើវីដេអូ និងពត៌មានលម្អិតរបស់លោកអ្នកមកកាន់តេលេក្រាមរបស់អ្នករៀបចំកម្មវិធីតាមរយៈ
link៖ https://t.me/Bosokunthea សម្រាប់បងប្អូនដែលជាប់ក្នុងការពិចារណា ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនងមកសម្តែងសាកល្បង

ដូច្នេះសម្រាប់​ប្រិយមិត្ត​ដែល​ស្រលាញ់​និង​មាន​បំណង​ចង់​ក្លាយ​ជាតារា​សម្ដែង​អាច ពិនិត្យ​មើល​លក្ខខ័ណ្ឌ ខាង​លើ​ហើយ​អាច​ទំនាក់ទំនង​ដើម្បី​ចាប់​យក​ឱកាស​ក្លាយ​ជា​តារា​សម្ដែង​បាន​។

គួរ​ដឹង​ថា​ផលិតកម្ម​រាម បច្ចុប្បន្ន​នេះ គឺជា​ទ្រនំ​របស់​កំពូល​តារា​ចម្រៀង​សំនៀងផ្អែម​ពីរោះ មាស​ សុខ​សោភា និង​តារា​ចម្រៀង​ពេញ​សមត្ថភាព​ អាច​ច្រៀង​និង​លេង​ឧបករណ៍​តន្ត្រី​បុរាណ​និង​សម័យ​បាន​ច្រើន​មុខ​លោក ដួង វីរៈសិទ្ធ ដែល​សុខ​ចិត្ត​ចាក​ចេញ​ពី​ផលិតកម្ម​យក្ស​ ហង្សមាស​ មក​រួម​រស់​ក្រោម​ដំបូល​ផលិតកម្ម​ រាម​៕

Telegram-Troryorng
Share.