បវរកញ្ញា​ថៃ​ Kasama Suetrong ឈឺចិត្ត​និង​តូច​ចិត្ត​ដែល​ខ្លួន​ត្រូវ​គេ​ Bully ពណ៌​ស្បែក​ ថត​រូប​មើល​ទៅ​ស្រគាំ​ មិន​លេច​ធ្លោរ​ ប្រកាស​កុំ​យក​គំនិត​ខ្លួន​មក​គ្រប​ដណ្ដប់​លើ​អ្នក​ដទៃ​ សុំ​ឱ្យ​មើល​លើ​សមត្ថភាព​ទេពកោសល្យ​ជាជាង​ផ្ដោត​តែ​លើ​សំបុរ​​ស្បែក​។

វេទិការ​ប្រកួត​ Miss Universe Thailand 2021 កំពុង​តែ​ទទួល​បាន​ការ​ចាប់​អាមរ្មណ៍ខ្លាំង​ ប៉ុន្តែ​​ក្នុង​ចំណោម​ការ​ពេញ​និយម​ដ៏​ច្រើន​លើសលប់​នោះ​ក៏​មាន​មនុស្ស​មួយ​ភាគ​នៅ​តែ​ប្រកាន់​ការ​យល់​ឃើញ​ថា​បវរកញ្ញា​ត្រូវ​តែ​ជា​នារី​រូប​ស្រស់​ សំបុរ​ស​ភ្លឺថ្លា ដែល​ពាក្យ​រិះគន់​អស់​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​របស់​អ្នក​ចូលរួម​ប្រកួត​ ដូច​ជា​ករណី​បេក្ខនារី​ Kasama Seutrong ដែល​រង​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​មិន​គាំទ្រ​។

បេក្ខនារី​រូប​នេះ​បាន​ផុស​សំណេរ​រៀបរាប់​រឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ កញ្ញា​ជា​បេក្ខនារី​ស្បែក​ស្រគាំ​ អាច​និយាយ​បាន​ជា​នារី​មាន​ស្បែក​ស្រអាប់​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​ គ្រប់​ពេល​ចេញ​ក្រៅ​ កញ្ញា​តែងតែ​ឮ​ពាក្យ​មួយ​នេះ​រហូត «ហេតុ​អីមើល​ទៅ​​ស្បែក​ស្រអាប់? កប់​បាត់​រក​មើល​មិន​ឃើញ​ មិន​លេច​ធ្លោរ​សោះ​​» ឬ «ស្អាត​ណាស់​​ តែ​រាង​ស្រអាប់​ទៀត​ហើយ​»

កញ្ញា​​និយាយ​ថា​ កញ្ញា​ខុស​ដែរទេ​ដែល​​មាន​សំបុរ​ស្រអាប់? កញ្ញា​ធ្លាប់​ជួប Comment មួយ​បាន​និយាយ​ថា​ «នេះ​យើង​នៅ​ក្នុង​យុគ​សម័យ​ណា​ហើយ​? នៅ​មក​និយាយ​រឿង​សំបុរ​ស្បែក​ទៀតឬ? ហួស​សម័យ​ហើយ​!» បេក្ខនារី​រូប​នេះ​បាន​និយាយ​ថា​កញ្ញា​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ ដោយ​កញ្ញា​បាន​លើក​ឡើង​ថា​ បើសិន​ត្រូវ​ការ​ពាក្យ​ពីរោះ​ពី​បេក្ខនារី ដើម្បី​ផ្លាស់ប្ដូរ​សង្គម​ អ្នកចាំ​បាច់​ត្រូវ​តែ​មាន​ចំណែកមួយ​ក្នុង​ការ​ផ្លាស់ប្ដូរ​នោះ​ដែរ​ ហេតុ​អី​ត្រូវ​ចាំ​បាច់​គិត​រឿង​ ស ​ខ្មៅ ស្បែក​ស្រអាប់​ ស្រគាំ កប់​បាត់ មិនលេច​ធ្លោរ​ នៅ​ក្នុង​សង្គម​ដែរ ម៉េច​អ្នក​គ្រប់​គ្នា​មិន​សាក​គិត​មើល​បើសិន​មើល​ត្រលប់​មក​វិញ​ បើសិន​បេក្ខនារី​ Kasama Suetrong មាន​សំបុរ​ស​តើ​នឹង​ចេញ​មក​បែបណា? តែ​បើ​ចេញ​ម​ក​លេចធ្លោរ​ នោះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា​​អ្នក​ជា​មនុស្ស​ម្នាក់ដែល​មិន​ព្រម​ទទួល​ស្គាល់​ភាព​​ខុស​ប្លែក​គ្នា។

សម្រាប់​កញ្ញាន​ Kasama Suetrong បាន​បន្ត​ទៀត​ថា​កញ្ញា​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​ច្រើន​ជាង​នេះ​ទៀត​ទេ​ ព្រោះ​សព្វ​ថ្ងៃ​នេះ​កញ្ញា​បាន​ធ្វើ​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​ កញ្ញា​បន្ត​ទៀត​ថា​កញ្ញា​ឈរ​នៅ​ទី​ខ្ពស់​ហើយ​ប៉ុន្តែ​កញ្ញា​នឹង​ខំប្រឹង​ឱ្យ​ឡើង​កាន់​តែ​ខ្ពស់​ទៀត​ ដូច​ជា​ព្យាយាម​ដើរ​ ព្យាយាម​ហាត់​សម​ខ្លួន​ឯង ប៉ុន្តែ​គ្រប់​គ្នា​មិន​ផ្ដោត​លើ​នៅ​ទេពកោសល្យ​បែរ​ជា​ទៅ​ផ្ដោត​លើ​សំបុរ​ស្បែក​ទៅវិញ​។​

កញ្ញា​បាន​ឱ្យ​ដឹង​ថា​កញ្ញា​ឈឺចាប់​និង​តូច​ខ្លាំង​ណាស់​ ប៉ុន្តែ​ការ​តូច​ចិត្ត​នោះ​មិនមែន​ដោយ​សារ​តែ​កញ្ញា​កើត​មក​សំបុរ​មិន​ស​នោះ​ទេ​ តែ​កញ្ញា​ខូច​ចិត្ត​ដែល​សង្គម​នៅ​ឱ្យ​តម្លៃ​ចំពោះ​រឿង​នេះ​ កញ្ញា​ខំ​តែ​គិត​ថា​រឿង​នេះ​បាន​បាត់​ចេញ​ពី​សង្គម​ទៅ​ហើយ​ កញ្ញា​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​ជួយ​គ្នា​ផ្លាស់ប្ដូរ​​ផ្នត់​គំនិត​បែបនេះ​ ហើយ​ទទួល​ស្គាល់​​ភាព​ខុស​ប្លែក​គ្នា​ឱ្យ​កាន់តែ​ច្រើន​ឡើង​ នោះ​អ្នក​ប្រាកដ​ជា​មើល​ឃើញ​តម្លៃ​របស់​មនុស្ស​ម្នាក់​នោះ​ ហើយ​នឹង​មើល​រំលង​រឿង​សំបុរ​ស្បែក​។

Telegram-Troryorng
Share.