រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបើកឱ្យដំណើរការឡើងវិញនូវផ្សារក្រុងព្រៃវែង ដែលមាន ទីតាំងស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះតទៅ។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ ២០២១» រដ្ឋបាល ខេត្តព្រៃវែងសូមឲ្យប្រជាពលរដ្ឋ និង អាជីវករក្នុងផ្សារក្រុងព្រៃវែង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលសំដៅកាត់ផ្តាច់នូវខ្សែ ចម្លងនៃជំងឺកូវីដ១៩ ពិសេសអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ»៕

Share.