អតីតតារាចម្រៀងក្រុម Apink Na Eun ក្រោយបញ្ចប់កុងត្រា ១០ឆ្នាំជាមួយនឹងផលិតកម្មចាស់ Play M បានសម្រេចចិត្តផ្លាស់មកជ្រកក្រោមទ្រនំផលិតកម្មដ៏ធំរបស់កូរ៉េ YG Entertainment ក្នុងឋានៈជាតារាសម្ដែងវិញម្ដង។

Play M ផលិតកម្មចាស់របស់ Na Eun បានធ្វើការប្រកាសថា៖ «ពួកយើងពិតជារីករាយជាមួយនឹង Na Eun ព្រោះនាងជានារីម្នាក់មានទេពកោសល្យពីធម្មជាតិច្រើនយ៉ាង។ ពេលនេះនាងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ គឺបោះជំហានទៅធ្វើជាតារាសម្ដែងវិញម្ដង។ ពួកយើងសូមគាំទ្រនាងយ៉ាងពេញទំហឹង»។

តារាចម្រៀងវ័យ២៧ឆ្នាំ ដែលបានប្រឡូកចូលសិល្បៈដំបូងកាលពីឆ្នាំ ២០១១ គឺជាតារាចម្រៀងស្ថិតក្នុងក្រុមចម្រៀង Apink ដែលមានសមាជិកសរុប៦នាក់។ Na Eun ធ្លាប់បានសម្ដែងរឿងភាគទូរទស្សន៍ SBS រឿង The Great Seer (២០១២)។ កាលពីអាយុ ១៨ឆ្នាំ Na Eun មានក្ដីសុបិនចង់ក្លាយជាតារាចម្រៀង ១០ឆ្នាំក្រោយនាងមានក្ដីសុបិនថ្មីមួយទៀតដែលនាងចង់សម្រេចឱ្យបាននោះគឺការប្រឡូកក្នុងវិស័យសម្ដែងវិញម្ដង។
សូមចុចអាន៖ ចង់ដឹងអត់ Yoo Ah In ផ្ញើរបស់អ្វីទៅគាំទ្ររឿងថ្មី Song Hye Kyo ?

សមាជិកទាំង៥រូបរបស់ Apink បានបន្ដកុងត្រាជាមួយនឹងផលិតកម្ចាស់ Play M ប៉ុន្តែទោះជា Na Eun បញ្ចប់កុងត្រាជាមួយផលិតកម្មចាស់ក្ដី តារាចម្រៀងដែលបោះជំហានចូលវិស័យសម្ដែងរូបនេះនៅតែជាសមាជិករបស់ក្រុម Apink ដដែលមិនបានចាកចេញពីក្រុមនោះទេ។
បច្ចុប្បន្ន Na Eun បានចាប់ផ្ដើមចូលរួមជាមួយនឹងផលិតកម្មថ្មីហើយ និងកំពុងតែពិនិត្យនិងសិក្សាលើ Project ថ្មីដែលនឹងទទួលនៅក្រោមផលិតកម្មថ្មីនេះផងដែរ៕