តារា​សម្ដែង និង​ពិធីការិនី​ភេទ​ទី៣ កញ្ញា​ យ៉េយ៉េ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​មិត្ត​សិល្បៈ​ដូច​គ្នាភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​នៅ​ពេល​ដែល​កញ្ញា​ បាន​បង្ហោះ​ឈុត​ស្លៀក​ឈុត​ម៉ៃយ៉ូ​យ៉ាង​ស្រស់ស្អាត​ ថែម​សិចស៊ី​នៅ​មាត់​សមុទ្រ​ ដែល​ធ្វើ​ឱ្យមិត្ត​សិល្បករ​អត់​ទ្រាំ​មិន​ចូល​ដាក់​ម្នាក់​មួយ​ម៉ាត់​នៅ​ខាង​ក្រោម​រូប​ដែល​តារា​រូប​នេះ​បាន​បង្ហោះ។

តារា​ភេទ​ទី៣​រូប​នេះ​បាន​រៀបរាប់​ថា​ឈុត​ដែល​ខ្លួន​ស្លៀកនេះ​ សម្រាប់​ទៅលេង​ទឹក ជាង​នោះ​ទៀត​កញ្ញា​ថែម​ទាំង​ពោល​យ៉ាង​ជឿជាក់​ទៀត​ថា​ ធាត់​ឬ​ស្គម​មិនសំខាន់​ទេ អ្វីដែល​សំខាន់​នោះ​គឺ​ភាព​ជឿជាក់។ យ៉ាងណាមិញ​ យ៉េយ៉េ ឆ្លៀត​និយាយ​លេង​បន្លំ​មែនថា​ហាម​ក្អូត​​ព្រម​ទាំង​បង្ហើប​ឱ្យដឹង​ផង​ដែរ​ថា​រក​ទាល់​តែ​គ្មាន​មនុស្ស​ទើប​ហ៊ាន​ចុះ​ថត​។

«​​បញ្ជាក់ឈុតនេះខ្ញុំស្លៀកសម្រាប់ទៅលេងទឹកទេ🙏🙏🙏 ធាត់ស្គមមិនសំខាន់ អោយតែយើងមានភាពជឿជាក់ 😘😘😘ហាម Comment ក្អួតណាបងប្អូន 😂😂😂🙏🙏❤️❤️ល្មមបានថតឈុតនេះជិៈរកជិត១ម៉ោងរកកន្លែងអត់មនុស្ស🤣🤣🤣»

រូប​ភាព​ដ៏​ស្រស់ស្អាត​របស់​ យ៉េយ៉េ ត្រូវ​បាន​មិត្ត​សិល្បករ​​សំរុកចូលមក​ Comment សរសើរ​ និង​ លើក​ទឹក​ចិត្ត​ តារា​រូប​នេះ​យ៉ាង​ច្រើន​ក្នុង​នោះ​មាន​៖ តារា​សម្ដែង​ជើងចាស់ ទេព រិន្ទដារ៉ូ, អ្នក​ដឹកនាំ​រឿង រ៉ូណាន់ ចាន់ណា,តារាសម្ដែង យ៉ែម ស្រីពេជ្រ,សឿន ផានផាភួង, តារា​សម្ដែង​អ្នកនាង​ ឌី សូនីតា, ពិធីករ​ល្បី​ សុខ រ៉ាស៊ី, តារា​ចម្រៀង ករុណា ពេជ្រ…។

Telegram-Troryorng
Share.