បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ម្ចាស់​ផ្ទះ​កាតារ គិត​ត្រឹម​ពេល​នេះ​មាន​ក្រុម​បាល់ទាត់​២​មុន​គេ​មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​​ជុំ​ចុងក្រោយ​​ដែល​មាន​៣២​ក្រុម​មក​ពី​ជុំ​វិញ​ទ្វីប​នានា ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar នៅ​ឆ្នាំ​២០២២ ខាង​មុខ​នេះ។

ក្រុម​ទាំង​២​នោះ​មក​ទ្វីប​អឺរ៉ុប ដូចគ្នា​គឺ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ (លេខ១​ពូល J) និង​ដាណឺម៉ាក (លេខ១​ពូល F)។ ក្រុម​អាល្លឺម៉ង់ ធ្លាប់​ឈ្នះ​ជើង​ឯក​៤លើក​គឺ​នៅ​ឆ្នាំ​១៩៥២,​១៩៧៤,​១៩៩០ និង​២០១៤។

ចំពោះ​៣២​ក្រុម​​ដែល​មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​៣២​ក្រុម​ចុងក្រោយ​នៅ​ប្រទេស​កាតារ ដែល​ជា​ម្ចាស់​ផ្ទះ​នោះ​មាន៖
-ទ្វីប​អាហ្រ្វិក៖ ៥​កៅអី
-ទ្វីប​អាស៊ី៖ ៤.៥ កៅអី (មិន​បូក​នឹង​ក្រុម​ម្ចាស់​ផ្ទះ)
-ទ្វីប​អឺរ៉ុប​៖១៣​កៅអី
-អាមេរិក​ខាង​​ជើង+​អាមេរិក​កណ្ដាល+​ការ៉ាប៊ីន៖៣.៥​កៅអី
-ទ្វីបអូសេអានី៖ ០.៥​កៅអី
-ទ្វីប​អាមេរិក​ខាងត្បូង៖​៤.៥​កៅអី

តាម​​គម្រោង 2022 FIFA World Cup គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​៨​កីឡដ្ឋាន ក្នុង​៥ទីក្រុង​នៅ​ប្រទេស​កាតារ៕

Telegram-Troryorng
Share.