កម្មវិធី​ប្រកួត​ប្រជែងសម្រស់​ស្វែង​រក​ស្រីស្អាត​ ឆ្លាត​ មាន​សមត្ថភាព​ និង​ចំណេះដឹង​ ដើម្បី​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ប្រជែង​កម្រិត​ពិភព​លោក​រក​បាន​បេក្ខនារី​រូប​ស្អាត​ស្រស់​សោភាបែប​ខ្មែរ​មួយ​រូប​ហើយ មក​ក្ដោប​តំណែង​ដ៏​សំខាន់​មួយ​នេះ ​កាល​ពី​រាត្រី​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ដោយ​នារី​រូប​ស្រស់​ម្នាក់​​នោះ​​គឺ​នាង​ក្រមុំ​មក​ពី​ខេត្ត​ក្រចេះ​។

ឆ្លង​កាត់​វគ្គ​ជម្រុះ​ដ៏​តឹងតែង​មាន​តែ​បេក្ខនារី​មួយ​រូប​គត់​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​និង​ម្ចាស់​តំណែង​ Miss World Cambodia 2022 ​គឺ​បេក្ខនារី​ពាក់​ស្លាក​លេខ​៥ មានវ័យ​២៣ឆ្នាំ​ កញ្ញា សារី សុវត្តី​ ដែល​​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ «ស្រស់​សោភា​បែបខ្មែរ Award» ពី​វគ្គ​ប្រកួត​បឋម។

សម្រាប់​​ម្ចាស់ជយលាភី​ សារី សុវត្តី មិន​ចាត់​ទុក​ថាក្មេង​ខ្ចី​ពេក​នោះ​ឡើយ​សម្រាប់​បទ​ពិសោធ​នៅ​ក្នុង​វិស័យ​សិល្បៈ​ព្រោះ​កន្លង​មក​កញ្ញា​ ធ្លាប់​ធ្វើ​ជា​ពិធីការិនី​ និង​ជាតារាសម្ដែង​​។ យោង​តាម​ការ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ម្ចាស់​ជយលាភីប្រចាំ​ឆ្នាំ​២០២១ ​មាន​ដើម​កំណើត​មក​ពីខេត្ត​ក្រចេះ ​តែ​បច្ចុប្បន្ន​កំពុងតែ​រស់​នៅ​ភ្នំពេញរូប​នេះ​។

សារី សុវត្តី មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្អាត មាន​ខួរ​ក្បាល​ឆ្លាតវ័យ ថែម​ទាំង​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ ព្រោះសព្វថ្ងៃ​​កញ្ញា​គឺជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស និង​ជា​និស្សិត​សិក្សា​ថ្នាក់​អនុបណ្ឌិត​ថែម​ទៀត​ផង​។

គួរ​ដឹង​ថា​បវរកញ្ញា​ពិភពលោក​កម្ពុជា​ឆ្នាំ​២០២១​ នេះមាន​៖ ចំណាត់​ថ្នាក់​លេខ​១ កញ្ញា សារី សុវត្តី (ស្លាក​លេខ​ ៥) ចំណាត់​ថ្នាក់​លេខ​២ កញ្ញា ស៊ីម ច័ន្ទស្រីមុំ (ស្លាក​លេខ​ ១៦) ចំណាត់​ថ្នាក់​លេខ​៣ អៀ លីនហ្សា (ស្លាក​លេខ​២០)​ ចំណាត់​ថ្នាក់​លេខ៤ ញឿន​ សុភ័ណ្ឌ (ស្លា​ក​លេខ​៨​) និង​ចំណាត់​ថ្នាក់​លេខ​៤ នូ រីតា (ស្លាក​លេខ ១៧)៕

Telegram-Troryorng

Share.