
កីឡាករ Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier Leagueក្នុងទ្វីបអឺរ៉ុប ខណៈដែលតាំងពីធ្វើដំណើរទៅដល់ក្លិប Neftçi PFK លោកបានបង្ហាញខ្លួនលើទីលានចំនួន៤លើក មកហើយ តែក្នុងចំណោមនោះត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងរហូតដល់ទៅ៣លើកផងដែរ។
នៅវេលាម៉ោង៩យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្លិបNeftçi PFK នឹងត្រូវប្រកួតជាមួយក្រុម Keşla ដែលស្ថិតនៅក្នុងទីក្រុង Baku ជាមួយគ្នា លើទីលានកីឡដ្ឋាន ASK Arena ប្រចាំសប្ដាហ៍ទី២៥ នៃពានរង្វាន់លីគប្រទេសអាហ្សេបៃហ្សង់។
ទិន្នន័យត្រួសៗរបស់ Honda ជាមួយក្លិបថ្មីមួយនេះ មានដូចជា៖
-ថ្ងៃទី៤ ខែមេសា Neftçi PFK ០-២ Sumgayit ហើយ Honda ទទួលបានកាតលឿងនៅនាទី៦៤
-ថ្ងៃទី១០ ខែមេសា Gabala ២-២ Neftçi PFK
-ថ្ងៃទី១៧ ខែមេសា Neftçi PFK ៤-០ Zira ហើយ Honda ទទួលបានកាតលឿងនៅនាទី៧១
-ថ្ងៃទី២៥ ខែមេសា Sabah ២-២ Neftçi PFK ហើយ Honda ទទួលបានកាតលឿងនៅនាទី២៣

