រឿង​រ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បំណុល​របស់​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ត្រលប់​មក​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ឡើង​វិញ​បន្ទាប់​ពី​មាន​កាសែត​បាន​សើរ៉ើ​តារា​ដែល​ស្លាប់​ទៅ​ហើយ​ប៉ុន្តែ​នៅ​បន្សល់​បំណុល​ជាមួយ​នឹង​ធនាគារ​មិន​ទាន់​ដោះ​ស្រាយ​។

ស្ដេច​ចម្រៀង​ប៉ុប (King Of Pop) Michael Jackson ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជាប់​ជំពាក់​បំណុល​ក្រោយ​ពេល​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​កាល​ពី​ឆ្នាំ​២០០៩​។​ ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ​បាន​ជាប់​បំណុល​យ៉ាង​ច្រើន​មហាសាល​ក្រោយ​ពេល​ដែល​លោក​ស្លាប់​ នេះ​បើ​តាម​ការ​អះអាង​ពី​ភ្នាក់​ងារ​គណនេយ្យ​បាន​បញ្ជាក់​កាល​ពី​ឆ្នាំ​២០១៣ ចេញ​ផ្សាយ​ដោយ​កាសែត​ The Los Angeles Times។ ប្រធាន​បទ​ជំពាក់​ប្រាក់​នេះ​បាន​ផ្ទុះ​ចេញ​មក​ក្រៅ​នៅ​ឆ្នាំ​២០១៣ នៅ​ក្នុង​​ការ​ជំនុំ​ជំរះ​ក្ដី​ការ​ស្លាប់​របស់​ Michael Jackson។

លោក William R. Ackerman ដែល​ជា​គណនេយ្យករ​បាន​ធ្វើការ​ចោទប្រកាន់​ Jackson ត្រូវ​បាន​បង្ខំ​ឱ្យ​បង់​ប្រាក់​ប្រចាំ​ឆ្នាំ​៣០​លាន​ដុល្លារ​។ លោក William បាន​ពន្យល់ថា​ទ្រព្យសម្បត្តិ​របស់​ស្ដេច​ចម្រៀង​ប៉ុប​នេះ​ទៅ​ណា? លោក​ចំណយ​ទៅ​ការ​ប្រាក់​បំណុល​ដែល​លោក​ជំពាក់​និង​ការ​ចាយវាយហ៊ឺហាររបស់​លោក​។

«គាត់​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​គ្រឿង​អលង្ការ» នេះ​គឺជា​សម្ដី​របស់​លោក​ William R.Ackerman ក្នុង​កំឡុង​ពេល​កាត់​ក្ដី​ជំនុំ​ជំរះ​។ Jackson ទទួល​បាន​ចំណែក​ពី​ការ​លក់​ចម្រៀង​របស់​លោក​ ប៉ុន្តែ​មិនគ្រប់គ្រាន់​ឱ្យ​លោក​សង​បំណុល​ដែល​លោក​​ជំពាក់​នោះ​ទេ​។​ បំណុល​ដ៏​ច្រើន​លើសលប់​នេះ​គឺ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩៤​ ដោយ​ចំនួន​ទឹក​ប្រាក់​៣០​លាន​ដុល្លារ​ ហើយ​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ​នៅ​ពេល​លោក​ស្លាប់​លោក​នៅ​ជាប់​បំណុល​រវាង​ ៤០០​លាន​ដុល្លារ​ទៅ​៥០០​ដុល្លារ​អាមេរិក​។

គួរ​ដឹង​ថា​ Michael Jackson បាន​ទទួល​អនិច្ចកម្ម​នៅ​វ័យ​៥០​ឆ្នាំ​កាល​ពី​កំឡុង​ខែ​មិថុនា​ ឆ្នាំ​២០០៩ កាល​ណោះ​​សម្ដេច​ចម្រៀង​ប៉ុប​រូប​នេះ​ត្រៀម​នឹង​ឡើង​ Concert ខួប​៥០​ឆ្នាំ​ នា​ The 02 Arena ក្នុង​រដ្ឋធានី​ឡុងដុង ប្រទេស​អង់គ្លេស​ដើម្បី​រក​ចំណូល​ចូល​កុង​ធនាគារ​របស់​លោក​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​លោក​មិនមាន​ឱកាស​នោះ​៕

Telegram-Troryorng
Share.