ខណៈដែលប្រជាពលរដ្ឋកំពុងតែទន្ទឹងរង់ចាំថ្ងៃឱសានវាទ នៃការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ នោះ ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ការបិទខ្ទប់នឹងមិនទាន់ត្រូវបានបញ្ចប់នោះឡើយ ។

ប្រភពីអាជ្ញាធរាជនីភ្នំពេញភ្នំពេញបានឲ្យដឹងថា  អាជ្ញាធរនឹងនៅបន្តបិទខ្ទប់ តំបន់លឿង លឿងទុំ និងក្រហម ដដែល ដោយគ្រាន់តែបង្រួម តំបន់លឿងទុំនិងក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។ដោយឡែកនៅរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច នៅតែពង្រឹងការធ្វើចរាចរណ៍នៅតោមគោលដៅដែលបានកំណត់នៅតាមតំបន់ទាំង៣ ដើម្បី ជៀសវាងការបន្តរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

ក្នុងនោះអាជ្ញាធរបានកំណត់ថា តំបន់លឿងនឹងត្រូវបានអនុញ្ញាត ឱ្យធ្វើចរាចរណ៍និងដំណើរការអាជីវកម្មមួយចំនួនតែ មិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយជួបជុំគ្នានោះឡើយ។ ចំពោះ តំបន់លឿងទុំត្រូវរក្សាបម្រាមដដែលខណៈដែលតំបន់ក្រហម នឹងត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។

សូមរំលឹកថា ឱសានវាទនៃសេចក្តីស្តីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ នៃខេត្តកណ្តាលនឹងឈានចូលមកដល់នៅថ្ងៃទី០៥ខែឧសភាពឆ្នាំ២០២១នេះខណៈដែល ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាពិសេសនៅក្នុងរាជធានីភ្នំពេញនៅតែស្ថិតនៅក្នុងស្ថានភាព គួរឲ្យបារម្ភនៅឡើយ៕

Share.