រថយន្តដឹកទំនិញបើកបរលឿនខ្វះការប្រុងប្រយ័ត្នខណៈដែលមានរថយន្តមួយគ្រឿងទៀត កំពុងឈប់សប់កង់បួងចង្កូតទៅឆ្វេងដៃធ្លាក់ចូលត្រាំទឹកប្រឡាយសំណាងល្អមិនមានអ្នករង របួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០ នាទីល្ងាច ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងទួលពង្រ សង្កាត់ដង្កោខណ្ឌ ដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញមួយ គ្រឿង ពណ៌សពាក់ស្លាកលេខតាកែវ3A-1560 បើកបរដោយបុរសម្នាក់ធ្វើ ដំណើរតាម បណ្ដោយផ្លូវបេតុងទួលពង្រទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏វាក់អើជាមួយនឹងរថយន្តមួយគ្រឿងកំពុងតែឈប់ចតសប់កង់ក៏បានបួងចង្កូតទៅឆ្វេងដៃទម្លាក់ចូលប្រឡាយត្រាំទឹកស្អុយតែម្ដង។ សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុដោយ រថយន្តបង្កបើកបរធ្វេសប្រហែសគ្រោះថ្នាក់ដោយខ្លួនឯងហើយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិ   សាធារណៈនិងមិនបង្កឲ្យមានអ្នករងរបួសក៏អនុញ្ញាតឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមក យករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ស្វាយ សាវី

Share.