ទីតាំងល្បែងស៊ីសង ចាក់ភ្នាល់តាមអនឡាញ លួចបើកលេង ទទួលអតិថិជន ចូលភ្នាល់ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបចាប់ ដកហូត បានសម្ភារៈមួយចំនួនធំ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅភូមិជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានលើកឡើងថា មិនមែនមានតែមួយកន្លែងនេះទេ ដែលលួចបើកលេងល្បែងស៊ីសង ល្បែងភ្នាល់តាមអនឡាញ ក្នុងភូមិសាស្ត្រ សង្កាត់ ចោមចៅទី៣ នៅមានច្រើនកន្លែងទៀត។

ទីតាំងលេងល្បែងភ្នាល់តាមអនឡាញមួយកន្លែងខាងលើ ក្រោយពីអាជ្ញាធរបង្ក្រាប សម្ភារៈជាច្រើនត្រូវបានដកហូត ដឹកយកទៅរក្សាទុកនៅសាលាសង្កាត់ជាបណ្តោះអាសន្ន៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.