ក្រុម​ជម្រើស​​កោះ​ហុងកុង ជា​គូ​ប្រកួត​ប្រជែង​​មួយ​ស្ថិត​ក្នុង​ពូល K ជាមួយ​កម្ពុជា ​សម្រាប់​វគ្គ​ជម្រុះ​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC U-23 Asian Cup ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​នៅ​ប្រទេស​ជប៉ុន។

បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​ហុងកុង ក្រោម​ការ​ដឹកនាំ​របស់​លោក Cheung Kin Fung អាច​នឹង​មាន​កម្រិត​ប្រហាក់​ប្រហែល​កម្ពុជា ឬ​អាច​លើស​ខ្វះ​គ្នា​បន្តិច​បន្តួច ទោះបី​ពួកគេ​ប្រើប្រាស់​កីឡាករ​កូន​កាត់​ខ្លះ​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​អស់​នោះ​គឺ​លេង​នៅ​ក្នុង​ស្រុក​ទាំង​អស់ មិន​មាន​កីឡាករ​ណា​លេង​ក្រៅ​ស្រុក​ឡើយ។

នេះ​គឺ​ជា​សមាសភាព​កីឡាករ​ទាំង​២២​រូប​របស់​ក្រុម​ជម្រើស​កោះ​ហុងកុង៖
អ្នកចាំទី៖ Tse Ka Wing, Ngo Tin, Wong Ho (៣រូប)
ខ្សែការពារ៖ Chow Ka, Chan Matthew, Wong Ho, Chun Hin, Man Ching, Ka Chi (៦រូប)
ខ្សែបម្រើ៖ Lok Yin, In Chim, Tsz Kaai, Sai Kit, Cheuk Hei, Puk Kei,Yun Tung (៧រូប)
ខ្សែប្រយុទ្ធ៖ Man Hei, Chi Hong, Oi Hin, Hiu-Chung, Pui-Hin, Lok-Kan (៦រូប)។

សម្រាប់​៤​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​ហុងកុង​អាយុ​ក្រោម​ ២៣ឆ្នាំ៖

  • ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ហុងកុង (U23) 1:1 Resources Capital
  • ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ Eastern Long 7:0 ហុងកុង (U23)
  • ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ Kwoon Chung 3:2 ហុងកុង (U23)
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ហុងកុង (U23) 2:1 Hong Kong FC។

នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្រុម​ជម្រើស​ហុងកុង​អាយុ​ក្រោម​ ២៣ឆ្នាំ​បាន​រក​ឃើញ​ជ័យជម្នះ​ជា​លើក​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពី​ចាញ់​២ និងស្មើ១, ជាមួយ​នឹង​ការ​ស៊ុតបាល់​ប៉េណាល់ទី​ចុងក្រោយ​ដោយ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​២០ Law Hiu-Chung។

ខាងក្រោម​នេះ​គឺ​ជា​កាលវិភាគ​ប្រកួត​របស់ U23 ​ហុងកុង ក្នុង​ពូល K នៃ​ពាន 2022 AFC U-23 Asian Cup៖
-កម្ពុជា ជួប ហុងកុង នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០២១ ម៉ោង ១១:០០ព្រឹក(ម៉ោង​នៅ​កម្ពុជា) លើ​ទីលាន​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន។
-ហុងកុង ជួប​ ជប៉ុន នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង ១១:០០ព្រឹក(ម៉ោង​នៅ​កម្ពុជា) នៅ​កីឡដ្ឋាន​ J-Village ប្រទេស​ជប៉ុន។

Telegram-Troryorng
Share.