នៅក្នុងកម្មវិធី 3ZAAP តារាកិត្តិយស Mew Nitha និងស្វាមី Shane បានជជែកពាក់ព័ន្ធនឹងរឿងជីវិតគ្រួសារពិសេសដំណឹងដែលអ្នកទាំងពីរទទួលបានកូនជាចំណងដៃអាពាហ៍ពិពាហ៍។ ប៉ុន្តែអ្វីៗមិនមែនសុទ្ធតែល្អទាំងអស់នោះទេ ព្រោះអ្នកម៉ាក់កូនភ្លោះ Chompoo ដែលធ្លាប់មានបទពិសោធដូចគ្នាក៏អួលដើមកពេលរំលឹកដល់រឿងកូនដែរ។

កម្មវិធី Talk Show ខាងលើបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ កាលពីថ្ងៃអាទិត្យទី ២ ខែ ឧសភា ម្សិលមិញ ដោយពិធីករទាំង៣ រូបមាន Num , Chompoo និង Aff បានសាកសួរសំនួរជាច្រើនពាក់ព័ន្ធនឹងទម្ងន់កូនដំបូង ដែលជាដំណឹងល្អមួយរបស់ Mew Nittha និង ស្វាមីធ្លាប់បានប្រកាសឱ្យអ្នកគាំទ្របានដឹងរួចមកហើយតាមរយៈ Channel YouTube ផ្ទាល់ខ្លួន។

Mew Nittha បានរំលឹកឱ្យដឹងដែរថាខ្លួននិងស្វាមីត្រូវទៅពិនិត្យនៅមន្ទីរពេទ្យចំនួន៣ដងទម្រាំអាចប្រាកដក្នុងចិត្តថាពិតជាទម្ងន់១០០ភាគរយ ព្រោះគ្រូពេទ្យត្រូវតាមដានចង្វាក់បេះដូងទារកក្នុងផ្ទៃជាមុនសិនទាល់តែលោតគ្រប់ ៣ដងទើបមានសុវត្ថិភាព និង អាចជឿជាក់បាន១០០ភាគរយ។ មកដល់ចំណុចនេះ Chompoo ស្រាប់តែហានិយាយមិនចង់រួច អួលដើមក ព្រោះយល់អារម្មណ៍ជាម្ដាយដែលទម្ងន់ដំបូងៗ ជាពិសេសនៅពេលត្រូវរំលឹកដល់រឿងបាត់បង់កូនដំបូង (រលូត) ដែលមានអាយុគក៌បាន ៨សប្ដាហ៍ មុននឹងទម្ងន់កូនប្រុសភ្លោះបន្ទាប់។

កាលពីពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ Mew Nittha បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងនៅប្រទេសថៃនិងបរទេស តាមរយៈភាពយន្តភាគថៃរឿង «My Husband In Law» សម្ដែងរួមជាមួយនឹងតារាសម្ដែងរូបសង្ហា Mark Prin ។
សូមបញ្ជាក់ថា Mew Nittha និងស្វាមី Hi-So Shane ទទួលបានចំណងដៃកូនដំបូងគឺជាកូនស្រី ដែលត្រូវនឹងចិត្តសមបំណងរបស់ Hi-So Shane ដែលប្រាថ្នាចង់បានកូនស្រីស្រាប់៕