​យុវជន​អាយុក្រោម​២០ឆ្នាំ​របស់ក្រុមជម្រើសជាតិជប៉ុន

ព័ត៌មានផ្លូវ​ការបានឲ្យដឹងថាក្រុមជម្រើសជាតិជប៉ុន សម្រេច​បញ្ជូន​យុវជន​អាយុក្រោម​២០ឆ្នាំ​របស់ខ្លួន ជំនួស​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ ត្រៀម​​ប្រកួត​ជាមួយ កម្ពុជា និងហុងកុង ​ក្នុង​ពូល​ K នៃ​វគ្គជម្រុះ​ពាន​រង្វាន់ AFC U-23 Asian Cup ២០២២ ខណៈ​កម្រិត​នេះ​មិន​លើស​ខ្វះគ្នា​ប៉ុន្មាន​ឡើយ។

+ សមាសភាពកីឡាករទាំង២៦រូបរបស់ក្រុមជម្រើសជាតិជប៉ុន ៖

អ្នកចាំទី៖ Yuma Obata, Masato Sasaki និង Mitsuki Sugimoto (៣រូប)

ខ្សែការពារ៖ Hill Cailen, Reon Yamahara, Ryotaro Tsunoda, Ayumu Ohata, Taiga Hata, Takumi Narasaka, Kaito Suzuki, Maaya Sako, Shinya Nakano, Anrie Chase (១០រូប)

ខ្សែបម្រើ៖ Yuta Goke, Renji Matsui, Yuta Matsumura, Daiki Matsuoka, Tatsunori Sakurai, Yuito Suzuki, Joel Chima Fujita, Satoshi Tanaka, Jiro Nakamura, Hidemasa Koda (១០រូប)

ខ្សែប្រយុទ្ធ៖ Shota Fujio, Kein Sato, Mao Hosoya (៣រូប)។

+ ស្ថិតិ ៦ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ៖

  • ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ជប៉ុន (U23) 1:0 South Africa (U23)
  • ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ជប៉ុន (U23) 2:1 Mexico (U23)
  • ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ France (U23) 0:4 ជប៉ុន (U23)
  • ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ជប៉ុន (U23) 0:0(4-2) New Zealand (U23)
  • ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ជប៉ុន (U23) 0:1 Spain (U23)
  • ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ Mexico (U23) 3:1 ជប៉ុន (U23) ។

អត្ថបទពាក់ព័ន្ធ៖U23ហុងកុង ប្រកួត​មិត្តភាព​ឈ្នះ​១ ស្មើ១ និង​ចាញ់២ មុន​ប៉ះ​កម្ពុជា វគ្គ​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី​

ក្រោយឆ្លងកាត់៦ប្រកួតខាងលើនេះ ឃើញថាក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ ពិតជាខ្លាំងណាស់រួមទាំងអ្នកចាំទី, ខ្សែការពារ, ខ្សែបម្រើ និងខ្សែប្រយុទ្ធ ដូច្នេះទាំងកម្ពុជា និងហុងកុងសុទ្ធតែពិបាកទប់ទល់ជាមួយពួកគេ ហើយ​នេះគឺជាមូលហេតុដែលជប៉ុនក្រោមការដឹកនាំរបស់លោក Masanaga Kageyama សម្រេចបញ្ចូល​យុវជន​អាយុក្រោម​២០ឆ្នាំមកប្រកួតដើម្បីកុំឲ្យសមត្ថភាពលើសខ្វះគ្នាខ្លាំងពេក។

ខាងក្រោមនេះគឺជាកាលវិភាគប្រកួតរបស់ជប៉ុន​ក្នុង​ជំនួប​ពូល K៖
– ក្រុមជម្រើសជាតិជប៉ុន ជួប ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។
– ក្រុមជម្រើសជាតិហុងកុង ជួប ក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។

ពូល K នៃពាន AFC U23
Telegram-Troryorng

Share.