សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២១នេះបានអំពាវនាវដល់ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តា ខេត្ត ហើយចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ព្រោះអាច បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ និងត្រូវ ម៉ាស៊ីនត្រជាក់។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះ មិនមែន ជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។

សម្តេចបញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុង ស្ថានភាពធ្ងន់ធ្ងរថែមទៀត។

បើតាមសម្តេចតេជោ យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរ ឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់ មន្ទីរពេទ្យពិបាកស្រោចស្រង់។

ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តអំពាវនាវដោយទទូចទៅកាន់ ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩៕

ការចុះពិនិត្យ ដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (Covid-19)  ប្រភេទ ស៊ីណូវ៉ាក់ (Sinovac Vaccine) ជូនកម្មករ កម្មការនី និងប្រជាពលរដ្ឋទូទៅ  ...
Share.