អាជ្ញាធរបានសម្រេចបិទផ្សារត្រីប៉ោយប៉ែតមួយផ្នែកស្ថិតនៅភូមិបាលេលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញ អាជីវករលក់ដូរក្នុងផ្សារមានវិជ្ជមាន វីរុសcovid-19 ក្រោយពិនិត្យតាម Rapid test នៅថ្ងៃទី០៣ ខែឧសភានេះ។

បើទោះជាបែបនេះក្តី អាជ្ញាធរបានអនុញ្ញាតឲ្យ ប៉ែកខាងជើងផ្សារត្រី នៅលើផ្លូវហ្សូអា អាជីវករនៅអាចបន្តលក់ដូរតាមធម្មតាដើម្បី ជួយសម្រួលដល់ប្រជាពលរដ្ឋចូលមកទិញម្ហូបអាហារ ចំណែកផ្សារត្រី តំបន់ដែលតេស្តឃើញអ្នកវិជ្ជមានកូវីដឥ-១៩ ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ត និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

ជាមួយគ្នានេះដែរ អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋដែលចូលមកទិញអីវ៉ាន់ និងម្ហូបអាហារ ក្នុងតំបន់នោះមានការប្រុងប្រយ័ត្នខ្ពស់ រក្សាសណ្តាប់ធ្នាប់ពេលចូលទិញអីវ៉ាន់ ត្រូវពាក់ម៉ាសនិងត្រូវរក្សាគម្លាតជាដើម៕

Share.