រឿង​ជំពាក់​បំណុលជាង​៥៧​ម៉ឺន​ដុល្លារ​របស់​អ្នក​នាង​ខ្ញុង​ កំពុង​តែ​ផ្ទុះ​​ការ​ចាប់​អារម្មណ៍​​និង​ល្បី​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ ដោយ​ក្នុង​នោះ​ក៏​មាន​ឃើញ​សាធារណជន​ និង​មិត្ត​សិល្បករ​មួយ​ចំនួន​បាន​ចូលរួម​ចូលប្រាក់ ដើម្បី​ជួយ​ដល់​អ្នក​នាង​ខ្ញុង​ ដែល​កំពុង​តែ​ជំពាក់​បំណុល​គេ​វ័ណ្ឌក ប៉ុន្តែ​សម្រាប់​អ្នក​កំប្លែង​រៀមច្បង​ បែរ​ជា​ពោល​​ពាក្យ​បែបនេះ​ទៅវិញ​ នៅ​ពេល​​បាន​ដឹង​ដំណឹង​អ្នក​នាង​ខ្ញុង​។

ថ្មីៗ​នេះ​ ផេក​របស់​អ្នក​នាង គ្រត តារា​កំប្លែង​ចាស់វស្សា​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​បាន​ចេញ​​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​​ពាក់ព័ន្ធ​នឹង​ករណី​ជំពាក់​ប្រាក់​របស់​អ្នក​នាង​ ខ្ញុង​ យ៉ាង​ខ្លី​ ប៉ុន្តែ​មាន​ន័យ​ចាក់ដោត​ខ្លាំង​គួរ​សម​ដែរ​ថា​៖ «ខ្ញុំអេីយសិល្បះជាង ៤០ឆ្នាំ​ហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ!!!​ ខូចសិល្បះគេអស់ហេីយអូន😔»

មតិ​លើក​ឡើង​របស់​តារា​ស្រី​រូប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ម្សិលមិញ (ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១) ​ អ្នក​នាង ខ្ញុង បាន​ចេញ​មក​ Live បកអាក្រាត​ការពិត​ថា​ខ្លួន​បាន​ក្ស័យធុន​និង​ ជំពាក់​បំណុល​គេ​ជុំទិស​រហូត​អស់​លទ្ធភាព​ក្នុង​ការ​សងហើយ​ ព្រម​ទាំង​អំពាវនាវ​ឱ្យ​ម្ចាស់​បំណុល​ទាំង​អស់​ទុក​ផ្លូវ​រស់​ឱ្យ​ដល់​ខ្លួន​បាន​ដក​ដង្ហើម​ ខ្លួន​សន្យា​ថា​នឹង​មិន​គេចវេស​ហើយ​សង​ប្រាក់​ជំពាក់​ទាំង​អស់​។​

សូម​ចុច​អាន​ ស្រីខ្ញុង Live យំខ្សឹ.កខ្សួ.ល ប្រកាសក្ស័យធន ជាប់បំណុលជាង​៥៧​ម៉ឺនដុល្លារ!

សម្ដី​ត្រឹម​តែ​មួយ​ឃ្លា​របស់​រៀមច្បង​ជា​តារា​កំប្លែង​រូប​នេះ​ទំនង​ជា​ត្រូវ​ចិត្ត​សាធារណជន​មួយ​ចំនួន​ព្រោះ​នៅ​ខាង​ក្រោម​សំណេរ​ដែល​អ្នក​ស្រី​បាន​ផុស​នោះ​មាន​អ្នក​ចូល​មក​ឆ្លើយឆ្លង​និង​គាំទ្រ​នូវ​ការ​លើក​ឡើង​នេះ​យ៉ាង​ច្រើន ដែល​ភាគ​ច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​និង​មិន​គាំទ្រ​ចំពោះ​ទង្វើ​របស់​អ្នក​នាង​ខ្ញុង​នោះ​ឡើយ​។

«Ly Raksmey និយាយត្រង់អ្នកដែលជួយគេ1$នឹង ដែលសួរខ្លួនឯងអត់ ដែលអេាយអ្នកសុំទាន អ្នកពិការដល់2000រៀលនៅ? បានទៅជួយមនុស្សដែលចង់បានភាពហុឺហា របស់ទំនេីប មុខម៉ាត់ក្នុងសិល្បះខ្លាចគេថាអន់ដល់ទៅជំពាក់គេដល់ថ្នាក់ហ្នឹង? 57មុឺនដុល្លាណា មិនមែន 57 មុឺនរៀលទេ គឺអាចរស់នៅបានយ៉ាងស្រួលអស់មួយជីវិត។ មិនដឹងរកសុីប៉ុន្មានមុខជំនួញទេលេាកអេីយ😂គួរអេាយខ្លាច។»
«Seng Kimhour សិល្បៈ​ជំនាន់​អ្នកមីង​គ្រត​ ពូកុយ​ គឺថា​មានតម្លៃ​ នឹង​ថ្លៃ​ថ្នូរ​តែ​ជំនាន់ឥលូវ​នេះ​ត្រឡប់​ត្រឡិន​អស់ហេីយ(មួយក្ដាប់តូច)»
«Vothi Ka មីងគ្រតនិយាយត្រូវចិត្តក្មួយណាស់ យូៗទៅអ្នកសិល្បះនៅស្រុកខ្មែរ១ចំនួន ដូចអ្នកពិការអត់ដៃអត់ជេីងចឹង ដេីរសំលុយគេ នេះខ្ញុំនិយាយតែអ្នកសំដីលយ១ចំនួនទេ»
«ឈឿន បូរ៉ា យកលុយជួយក៏សាងសាលារៀននៅស្រុកខ្ញុំវិញល្អជាង😂»

នេះ​គ្រាន់តែ​ជា​ទស្សនៈ​ និង​មតិ​លើក​ឡើង​មួយ​ចំនួន​តូច​របស់​សាធារណជន​និង​អ្នក​លេង​ហ្វេសប៊ុក​ដែល​បាន​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ជុំវិញ​បញ្ហា​របស់​អ្នក​នាង ខ្ញុង និង​ការ​លើក​ឡើង​របស់​អ្នក​នាង​ គ្រត​ ខាង​លើ​នេះ​។

គួរ​ដឹង​ថា​អ្នក​នាង គ្រត គឺជាអ្នក​កំប្លែង​ល្បីល្បាញ​អតីត​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​លោក​នាយកុយ ក្នុងក្រុម​កំប្លែង​នាយ​កុយ លោក​ស្រី​ សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​តាម​រយៈ​ការ​ដើរ​តួ​ជា​នាង​គ្រត​ ប្រពន្ធ​នាយជ័យ​ នៅ​ក្នុង​រឿង​ជ័យគ្រត ជាមួយ​នឹង​លោក ជួង ជី​ ហៅ​នាយ​កុយ​ ហើយ​អ្នក​ស្រី​ក៏​បាន​ជាប់​ឈ្មោះ​ហៅ​ក្រៅ​ថា គ្រត គ្រត​ រហូត​មក​ដល់​បច្ចុប្បន្ន​៕ ​

Telegram-Troryorng
Share.