នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២១ នេះ​ Kim Seon Ho បាន​ចេញ​លិខិត​សុំទោស​ជា​ផ្លូវការ​សុំ​ទោស​ចំពោះ​អតីត​មិត្ត​ស្រី​របស់​លោក​ដោយ​សន្មត​ថា «A» ក្រោយ​​ផ្ទុះ​រឿង​អាស្រូវ​ចោទប្រកាន់ពី​រឿង​ជីវិត​ឯកជន​របស់​រូប​គេ។

ខាង​ក្រោម​នេះ​គឺជា​ខ្លឹម​សារ​លិខិត​សុំទោស​របស់​ Kim Seon Ho ៖

«ខ្ញុំ​បាទ​ Kim Seon Ho។ ជាបឋម​ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​លិខិត​សុំ​ទោស​ដែល​បាន​ចេញ​យឺត​ពេល​។ នៅ​ពេល​ខ្ញុំ​​បាន​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​មាន​ឈ្មោះ​របស់​ខ្ញុំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខ្ញុំ​ពិត​ជា​ខ្លាចណាស់​ ដោយជីវិត​ខ្ញុំ​មិន​ដែល​ខ្លាច​បែបនេះឡើយ​ ដូច្នេះ​ទើប​ខ្ញុំ​ទើប​តែ​បាន​​សរសេរ​លិខិត​នេះ​នៅ​ពេល​នេះ​

ខ្ញុំ​បាន​ស្រលាញ់​នារី​ម្នាក់​នេះ​ ប៉ុន្តែ​នៅ​ក្នុង​ទំនាក់ទំនង​ពួក​យើង​ ខ្ញុំ​បាន​ធ្វើ​ឱ្យ​នារី​ម្នាក់​នេះ​ឈឺចាប់​ ព្រោះ​តែ​ខ្ញុំ​អសមត្ថភាព​និង​ខ្វះ​ការ​ពិចារណា។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជួប​នាង​ម្ដង​ទៀត​ដើម្បី​បាន​សុំ​ទោស​នាង​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ ខ្ញុំ​នឹង​រង់ចាំ​ពេល​វេលា​ណាមួយ​ដែល​ខ្ញុំ​មាន​ឱកាសបាន​សុំ​ទោស​នាង

ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​សុំ​ទោស​តាម​រយៈ​សំបុត្រ​នេះ​។ ខ្ញុំ​ចង់​សុំ​ទោស​ចំពោះ​អ្នក​ដែល​ជឿ​ទុក​ចិត្ត​លើ​ខ្ញុំ​ ហើយ​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​រហូត​ដល់​ទី​បំផុត​ ហើយ​សុំ​ទោស​ដែល​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​ខក​ចិត្ត​។ ខ្ញុំ​អាច​ឈរ​ឈ្មោះ​ជា​តារា​សម្ដែង​ Kim Seon Ho ព្រោះ​តែ​អ្នក​រាល់​គ្នា​គាំទ្រ​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​បែរ​ភ្លេច​ការ​ពិត​នេះ​។ ខ្ញុំ​សុំយក​ពេល​នេះ​​មក​សុំ​ទោស​ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​បាន​ធ្វើ​ការងារ​ជាមួយ​ខ្ញុំ​ ហើយ​រងផល​ប៉ះពាល់​ដោយ​សារតែ​ខ្ញុំ​បង្ករ​កំហុស

ជា​ថ្មី​ម្ដ​ង​ទៀត​ ខ្ញុំ​សុំទោស​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ឈឺចាប់​ដោយ​សារ​តែបញ្ហា​មួយ​នេះ​​​​​ ខ្ញុំ​ដឹង​ថា​ការនិយាយ​រវើរវាយ​បែបនេះ​មិន​អាច​ចូលដល់​មនុស្ស​ជា​ច្រើន​ទេ​ ប៉ុន្តែ​ខ្ញុំ​សុំ​បង្ហាញ​គំនិត​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​គ្រប់វិធីសាស្ត្រ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​ពិត​ជា​សុំ​ទោសណាស់។»

Telegram-Troryorng

Share.