ខ្សែការពារ Javier Manquillo

យោងតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថាខ្សែការពារ Javier Manquillo ចង់ឃើញក្លិប Newcastle United ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Ronaldo, Messi, Mbappe និង Haaland មកចូលរួមនៅឯ St James ‘Park។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានបន្តទៀតថា៖«ប្រសិនបើមានគេសួរខ្ញុំថា តើខ្ញុំនឹងចុះហត្ថលេខាអ្នកណាចូលរួមក្រុម Newcastle នោះខ្ញុំនឹងជ្រើសរើសយក Mbappe និង Haaland»។
ប៉ុន្តែ «ប្រសិនបើវាស្ថិតនៅក្នុងហ្គេម PlayStation វិញខ្ញុំនឹងជ្រើសរើសយក Messi និង Cristiano ដែលជាកីឡាករលេចធ្លោជាងគេបំផុតនាពេលបច្ចុប្បន្ននេះ»។

គួរបញ្ជាក់ខ្សែការពារ Javier Manquillo សញ្ជាតិអេស្បា៉ញគឺជាអតីតយុវជន Atletico madrid បន្ទាប់មកគាត់ត្រូវបានក្លិបជាច្រើនខ្ចីជើងដូចជា៖ Liverpool, Marseille, Sunderland មុនត្រូវបានក្លិប Newcastle ទិញផ្តាច់នៅក្នុងឆ្នាំ២០១៧។

Ronaldo, Messi, Mbappe និង Haaland

ប្រភព៖ The Sun

Telegram-Troryorng
Share.