Song Hye Kyo និង​ Jang Ki Yong សម្លឹង​មើល​ក្រសែ​ភ្នែក​គ្នា​ទៅវិញ​ទៅ​មក​នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍ SBS ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​។

នៅ​ក្នុង​ teaser ទីមួយ​របស់​រឿង​ភាគ​ «Now We Are Breaking Up» ដែល​សម្ដែង​ដោយ​ Song Hye Kyo និង​ Jang Ki Yong បង្ហាញ​ពី​តួអង្គ​ទាំង​ពីរ​សម្លឹង​ភ្នែក​គ្នា​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា វីដេអូ​ teaser រឿង «Now, We Are Breaking Up» បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​ ដោយ​ក្នុង​វីដេអូ​នោះ​តួ​ឯក​ប្រុស​ស្រី​ទាំង​ពីរ​ឈរ​ក្រោម​តំណក់​ទឹក​ភ្លៀង សម្លឹង​ភ្នែក​គ្នា​ទៅវិញ​ទៅមក​។ នៅ​ក្នុង​វីដេអូ​ខ្លីនោះ​តួ​អង្គ​ទាំង​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​ ការ​ឈឺចាប់​​​។ រឿង​ Now We are breaking up បរិយាយ​ពី​រឿង​រ៉ាវ​ស្នេហា​ និង​ការ​បែកបាក់​គ្នា​នៅ​ក្នុង​ឧស្សាហកម្ម​ fashion ។

រឿង​ភាគ​ «Now, We Are Breaking Up» ​នឹង​ផ្សាយ​ឱ្យ​ទស្សនិកជន​បាន​ទស្សនា​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​នេះ​តាម​រយៈ​​ស្ថានីយ​ទូរទស្សន៍ SBS៕

Telegram-Troryorng
Share.