Man United ស៊ុតវាយបកយកឈ្នះ Atalanta ៣-២

ក្រុមបិសាចក្រហម Man United វាយបកយកឈ្នះក្រុមភ្ញៀវ Atalanta ក្នុងលទ្ធផល ៣-២ យ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីត្រូវគេនាំមុខ ២-០ នៅក្នុងវគ្គទី១។ សម្រាប់៣ពិន្ទុដ៏មានសារ:សំខាន់នេះជួយឲ្យ Man United ឡើងទៅឈរកំពូលតារាងពូ F មាន៦ពិន្ទុពីការលេង ៣ប្រកួត ឈ្នះ២ និងចាញ់១។

គ្រាប់បាល់ក្រុមភ្ញៀវកើតឡើងនៅក្នុងវគ្គទី១ដោយកីឡាករ Pasalic នៅនាទី១៥ និង Demiral នាទី២៩, លុះឈានដល់វគ្គទី២ក្រុមម្ចាស់ផ្ទះវាយបក៣គ្រាប់វិញដោយកីឡាករ Rashford នាទី៥៣, Maguire នាទី៧៥ និង Ronaldo នៅនាទី៨១។

Rashford និង Fred

នេះគឺជាគ្រាប់បាល់ទី១៣៧ របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅក្នុងក្របខណ្ឌ UEFA Champion League សម្រាប់ការបង្ហាញខ្លួនសរុប ១៧៩ប្រកួតចំនួន៣ក្លិបផ្សេងៗគ្នា៖
– Manchester United (18គ្រាប់)
– Real Madrid (105គ្រាប់)
– Juventus (15គ្រាប់)។

លទ្ធផល​សរុប​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៅ​យប់​មិញ​នេះ

Telegram-Troryorng
Share.