Gillian Chung មានបញ្ហារឿងឡើងទម្ងន់តាំងពីឆ្នាំ ២០១៥ មក ប៉ុន្តែថ្មីៗនេះនៅកម្មវិធី Doki Doki ដែលនាងបានចូលរួមជាតារាកិត្តិយស ការឡើងទម្ងន់កាន់តែខ្លាំងមែនទែនរហូតមានមនុស្សជាច្រើនចាំនាងសឹងមិនបានព្រោះតែមុខឡើងមូលប៉ោងខ្លាំង។

ក្នុងអំឡុងដែលអរម៉ូនភេទរបស់នាងមិនមានតុល្យភាពធ្វើឱ្យតារាស្រីរូបនេះឡើងគីឡូរហូតដល់ទៅ ២០ផោន (ប្រមាណ៩គីឡូ) ដោយក្នុងមួយថ្ងៃនាងញ៉ាំអាហារ ៧ដង។ កាលពីឆ្នាំ២០១៨ Gillian បានតមអាហារយ៉ាងខ្ជាប់ខ្ជួនព្រមទាំងហាត់ប្រាណសម្រកគីឡូ ដើម្បីអាចស្លៀកឈុតរៀបការបានស្អាត។ ប៉ុន្តែបញ្ហាភាពតានតឹង និង តប់ប្រមល់បណ្ដាលមកពីបញ្ហាលែងលះរបស់នាងកាលពីឆ្នាំ២០២០ ហាក់ធ្វើឱ្យតារាស្រីរូបចាប់ផ្ដើមហក់ឡើងទម្ងន់វិញ។

Charlene Choi ដែលជាដៃគូចម្រៀងរបស់របស់ Gillian ត្រូវបានពិធីករសាកសួរពីបញ្ហាឡើងទម្ងន់របស់មិត្តរួមក្រុមនាងគ្រាន់តែនិយាយថា «Gillian គឺជាមនុស្សមានសុខភាពល្អ គ្រាន់តែអរម៉ូនរបស់នាងមិននឹងនប៉ុណ្ណោះ។ ខ្ញុំមិនចង់និយាយរឿងនេះច្រើនទេព្រោះខ្ញុំខ្លាចផ្ដល់សម្ពាធឱ្យនាង។ រឿងដែលសំខាន់គឺនាងរីករាយនិងមានសុខភាពល្អ»។

ថ្វីត្បិតតែបង្ហាញខ្លួនម្ដងនេះមាឌរបស់នាងធំខ្លាំងរហូតធ្វើឱ្យមានការភ្ញាក់ផ្អើលក្ដី ប៉ុន្តែអ្នកគាំទ្រនាងមួយភាគធំបានធូរចិត្តនៅពេលឃើញនាងហាក់ដូចជារីករាយជាងមុន។

អ្នកគាំទ្រជាច្រើនបានបង្ហាញនូវមតិល្អៗជាច្រើនចំពោះរូបរាងថ្មីរបស់ Gillian ថា «ទោះជាមានសាច់បន្តិចមែនតែនាងនៅតែស្អាតដដែល»។ «រាងរបស់នាងស្អាតណាស់» «ថែមសាច់បន្តិចទៀតអ៊ីចឹងកាន់តែធ្វើឱ្យនាងគួរឱ្យស្រលាញ់»។
Gillian ក៏បានបង្ហើបឱ្យដឹងដែរថានាងកំពុងតែព្យាយាមសម្រកទម្ងន់។ នាងថែមទាំងបានចែករំលែកវិធីសាស្ត្រនិងអាហារសម្រកទម្ងន់នៅលើបណ្ដាញសង្គមជាមួយនឹងអ្នកគាំទ្រនាងផងដែរ៕