តារាហ្វេសប៊ុកមាត់ឆៅចូលចិត្តនិយាយត្រង់ អ្នកនាង KaKa Kh ទើបតែប្រកាសនៅមុននេះបន្តិចថាអ្នកនាងបានឆ្លងជំងឺកូវី.ដ១៩ និងបន់ស្រន់សូមឱ្យកូន ស្វាមី ព្រមទាំងគ្រួសារអ្នកនាងទាំងអស់មានលទ្ធផលវិជ្ជមានគេចផុតពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
អ្នកនាង KaKa Kh ដែលជាតារាហ្វេសប៊ុកមួយរូបបានបន់ស្រន់ឱ្យគ្រួសារអ្នកមានលទ្ធផលអវិជ្ជមាន ហើយបើសិនជាគ្រួសារអ្នកមានឆ្លងជំងឺនេះឬក៏យ៉ាងណាទៀតនោះកញ្ញានឹងធ្វើការជំរាបជាបន្តទៀត។ អ្នកម្ដាយកូនមួយដែលជាអ្នកជំងឺកូវីដ១៩ ថ្មីថ្មោងរូបនេះក៏បានធ្វើសុំទោសចំពោះអ្នកដែលខ្លួនបានជួបក្នុងកំឡុងពេលវិជ្ជមានដោយមិនដឹងខ្លួនផងដែរ។
អ្នកនាងក៏បានធ្វើការអំពាវនាវចំពោះអ្នកវិជ្ជមាន សូមកុំមានអៀនខ្មាស តែត្រូវហ៊ានប្រឈមនឹងការពិត សុខចិត្តលាក់មុខដើរទៅធ្វើការស៊ីផឹក ចម្លងគេឯង ប៉ុន្តែអ្នកនាងបែរជាលើកឡើងថាការឆ្លងរបស់អ្នកនាងគឺកើតចេញពីការប្រព្រឹត្តិល្អចំពោះមនុស្សជុំវិញខ្លួនដែលត្រូវការអ្នកនាង ហើយអ្នកនាងក៏មិនបន្ទោសមិត្តភក្តិឬក្រុមគ្រួសារដែលបានចម្លងជំងឺនេះឱ្យកញ្ញាដែរ ដោយសង្កត់ធ្ងន់ថាការរាប់អានគ្នាសប្បាយជាមួយគ្នាចេះរួមសុខរួមទុក្ខជាមួយគ្នា ជាការសាមគ្គីនិងមិត្តភាពដ៏ល្អគង់វង្ស។
ខុសពីអ្នកជំងឺកូវីដ១៩ផ្សេងទៀតដែលដឹងថាខ្លួនឆ្លងជំងឺនេះហើយមានការភ័យខ្លាច អ្នកនាង KaKa Kh បែរជាពោលថានេះគឺជាបទពិសោធនមួយថ្មីនៅក្នុងជីវិតរបស់អ្នកនាង ថែមទាំងពោលទៅកាន់អ្នករើងអើង និងសើចចំអកដាក់ខ្លួនថា ពេលកើតឡើងលើខ្លួនស្គាល់ពាក្យអ្វីទៅដែលគេហៅថា «មិនទាន់ឃើញមឈូសមិនស្រក់ទឹកភ្នែក»។
កញ្ញាក៏បានស្រាយបំភ្លឺដែរថា បទពិសោធដែលធ្វើឱ្យកញ្ញាសប្បាយចិត្តនោះគឺកញ្ញាដឹងថាអ្នកណារាប់អានកញ្ញាដោយសារអ្វី មួយវិញទៀតខ្ញុំមានភាពក្លាហានហ៊ានប្រកាសជាចំហរ ហើយហ៊ានផ្ដល់យោបល់ និងគំនិតល្អៗដល់សង្គមមួយនេះ ខុសពីអ្នកដែលស្អប់គេចាំសើចគេ អ្នកនោះគ្មានអ្វីអស្ចារ្យនោះទេ។
ជាចុងក្រោយ KaKa Kh ក៏បានថ្លែងអំណរគុណចំពោះអ្នកដែលស្រលាញ់ចូលចិត្តនិងបារម្ភពីគ្រួសារកញ្ញា ដោយជូនពរឱ្យអ្នកទាំងអស់នោះមានសុខភាពល្អគ្រប់ៗគ្នា៕