ផ្ទះឈើមួយខ្នង ត្រូវបានភ្លើងឆាបឆេះ អស់ទាំងទ្រព្យសម្បត្តិគ្មានសល់ ដោយសារទុស្សេ ខ្សែភ្លើងលើកន្លែងកុងម៉ា  គ្រាដែលម្ចាស់ជាប់រវល់ចេញទៅធ្វើការងារបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ផ្ទះរងនូវភ្លើងឆេះអស់ សង់អំពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រ x ៧ម៉ែត្រ មានម្ចាស់ ឈ្មោះ ផាន់ សុវ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

តាមសម្តីបុរសឈ្មោះ ផាន់ មុល អាយុ៧៥ឆ្នាំ ត្រូវជាឪពុកម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេល កើតហេតុ កូនៗរបស់គាត់ជាម្ចាស់ផ្ទះបាននាំគ្នាចេញទៅធ្វើការងារអស់។ ស្រាប់តែនៅវេលា ម៉ោងខាងលើមានផ្សែងហុយចេញពីលើកន្លែងកុងម៉ា ដោយសារទុស្សេចរន្តភ្លើង ចេញជា អណ្តាតភ្លើង ឆេះយ៉ាងសន្ធោរសន្ធៅ តែម្តង ទោះជាអ្នកជិតខាងជួយដងទឹកជះ ក៏មិនអាច ទល់ទល់បានដែរ ព្រោះភ្លើងឆេះលឿនពេក។

ហេតុការណ៍ខាងលើ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូច លេខ៧០ រថយន្តសាលាខណ្ឌកំបូល អង្គភាព៩១១ ឆ័ត្រយោង ទៅជួយអន្តរាគមន៍ បាញ់ទឹក ការពារភ្លើងឆេះរាល ទៅផ្ទះផ្សេងទៀតផងដែរ ។

ក្រៅពីឆេះផ្ទះនិងសម្ភារផ្សេងៗ គ្រោះអគ្គិភ័យនេះមិនបានបណ្តាលឲ្យរងគ្រោះដល់មនុស្ស នោះឡើយ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.