គ្រប់គ្នាតែងតែប្រាថ្នាចង់បានសេចក្តីសុខ សុភមង្គល ភាពចម្រុងចម្រើន ឧត្តមភាព ការទទួលស្គាល់។ល។ និយាយជារួមគឺភាពជោគជ័យនៅក្នុងជីវិត។ ប៉ុន្តែគ្រប់អ្វីៗដែលយើងប្រាថ្នាមិនមែន សុទ្ធតែបានដូចបំណងប្រាថ្នានោះឡើយគឺតែងតែមានឧបសគ្គជារនាំងរាំងផ្លូវធ្វើឲ្យយើងមិនអាចឈានជើងឡើងទៅកាន់ទីដ៏ប្រសើរនៃជីវិតដែលយើងចង់បាន។
កុំថាឡើយដល់ឧត្តមភាពនៃជីវិត មានបុគ្គលមួយចំនួនសូម្បីតែរកផ្លូវដោះស្រាយបញ្ហា ប្រឈមប្រចាំថ្ងៃស្ទើរតែមិនបានផង រហូតមានអ្នកខ្លះមានតែភាពក្តៅក្រហាយ អន្តរាយនៅក្នុងជីវិតក៏មាន។
លោកអាចារ្យប៉ុន ស៊ីនួនដែលជាអ្នកសិក្សាស្រាវជ្រាវនិងចងក្រងទ្រឹស្តីអប់រំផ្នែកព្រះពុទ្ធ សាសនាមួយរូបបានលើកឡើងអំពីគ្រូ៥យ៉ាងដែលបង្រៀនយើងឲ្យដើរផ្លូវខុសឬជួប នូវ ភាពអន្តរាយនៅក្នុងជីវិតរួមមាន៖
-គ្រូទី១ គឺរាល់ចរិយា និងសីលធម៌មិនល្អបរិសុទ្ធ នៅជុំវិញយើង!
-គ្រូទី២ គឺបរិស្ថានមនុស្សមិនល្អបរិសុទ្ធ នៅជុំវិញយើង!
-គ្រូទី៣ គឺទម្លាប់ក្ដី ការអប់រំក្ដី និងរបៀបបង្ហាត់បង្រៀនមិនល្អបរិសុទ្ធក្ដី នៅជុំវិញយើង!
-គ្រូទី៤ គឺវិទ្យាសាស្ត្រ ឬបច្ចេកវិទ្យាជឿនលឿនមិនល្អបរិសុទ្ធ នៅជុំវិញយើង!
-គ្រូទី៥ គឺអភិញ្ញា ការយល់ដឹង ការយល់ឃើញមិនបរិសុទ្ធ ឬមិនត្រឹមត្រូវ ជុំវិញយេីង!



ដូច្នេះ បុគ្គលទាំងឡាយណា ដែលមានគ្រូទាំង៥នេះប្រចាំខ្លួន នឹងនាំបុគ្គលនោះឱ្យសាបព្រោះអំពើអាក្រក់ ដើរផ្លូវខុស ដោយទទួលបានផលតបស្នងត្រឡប់ គឺសេចក្ដីអន្តរាយ!