ទីបំផុត​ពានរង្វាន់ AFC Cup 2021រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​ដំណើរការ​ប្រកួត​ជម្រុះ​មក​ពី​៥​តំបន់​ផ្សេង​គ្នា​ក្នុង​ទ្វីប​អាស៊ី ខណៈ​ក្រុម Al-Muharraq របស់​បារ៉ែន ប៉ះ Nasaf របស់​អ៊ូបេគីស្ថាន ដណ្តើម​ជើង​ឯក​ប្រចាំ​រដូវកាល។ ​

លទ្ធផល​​ប្រកួត​​​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នេះ​មាន៖
-Inter-zone play-off final៖
គូ​ទី១៖ ក្រុម​Nasaf (អ៊ូបេគីស្ថាន) ៣-២ ក្រុម​Lee Man (ហុងកុង) កីឡដ្ឋាន Markaziy Stadium ទីក្រុង Qarshi ប្រទេស​អ៊ូបេគីស្ថាន
-West Asia Zonal final
គូ​ទី២៖ ក្រុម​Al-Muharraq (បារ៉ែន) ២-០ Al-Kuwait (គុយវ៉ែត) កីឡដ្ឋាន Al Muharraq Stadium ទីក្រុង Arad ប្រទេស​បារ៉ែន

ដូច្នេះ​ការ​ប្រកួត​វគ្គ​​វគ្គ​ផ្ដាច់ព្រ័ត្រ​​​រវាង​ក្រុមAl-Muharraq ប៉ះ Nasafគ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​។

ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ Khusayin Norchaev ក្រុម Nasaf របស់​អ៊ូប៊ែគីស្ថាន រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្តោះអាសន្ន​​មាន​៧គ្រាប់​ម្នាក់​ឯង។​

សូម​បញ្ជាក់​ថា​ពានរង្វាន់ AFC Cup ឆ្នាំ​២០២១ នេះ​មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា មាន តំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ ប៉ុន្តែ​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី សម្រេច​លុប​ការ​ប្រកួត​ដោយ​សារ​មិន​អាច​រក​កន្លែង​សុវត្ថិភាព​​គេ​ផុត​ពី​ជំងឺ​កូវីដ-១៩ បាន៕

Telegram-Troryorng
Share.