មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Rangroverបើកបុក RX330  បណ្ដាលឱ្យក្រឡាប់ផ្ងារជើងហើយបើកគេចបាត់ស្រមោល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តឡុចស៊ីស RX330ពណ៌ស ជិះគ្នាពីរនាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ ២០៥ លុះ មកដល់កែងជាមួយនឹងផ្លូវលេខ៣១០ក៏ត្រូវរថយន្តRangroverមួយគ្រឿងមិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវលេខ310បុកបណ្ដាលឱ្យក្រឡាប់ផ្ងារជើងនៅកណ្ដាលផ្លូវ។ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមាន អ្នករង របួសទេគ្រាន់ តែខូចខាតរថយន្តតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២០៥កែងជាមួយផ្លូវលេខ៣១០ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុស្ទូច រថយន្តរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីរង់ចាំ ដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.