រថយន្តព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-5347ជិះគ្នាពីរនាក់ក្នុងទិសដៅពីត្បូងមកជើង តាមបណ្ដោយផ្លូវសុធារសលុះមកដល់ស្ដុបនាគបាញ់ទឹកក៏បានបុកជាមួយនឹងម៉ូតូPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1HN-1328ជិះគ្នាពីរនាក់បើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុង ទិសដៅ ពីលិចមកកើតបណ្ដាលឱ្យដួលពេញផ្លូវ។

ក្នុងហេតុការណ៍នោះ មានស្ត្រីដែលជាអ្នករួមដំណើពីក្រោយរងរបួសធ្ងន់ដេកដួលលើផ្លូវ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យ។ឯបុរសជាអ្នកបើកម៉ូតូ រងរបួសបែកមុខបែកមាត់។

បន្ទាប់ពីបុកម៉ូតូpcx ហើយអ្នកបើករថយន្ដព្រូសមិនបានឈប់ទេដោយឃើញហេតុការណ៍ មិនស្រួល ក៏បានបើកគេច ក៏ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ បានជួយដេញឃាត់រថយន្តនេះរហូតទៅដល់ផ្លូវ240កែងជាមួយនឹងផ្លូវព្រះនរោត្តមក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញទើបឃាត់រថយន្តនេះបានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់នេះ កើតឡើងនៅតាមបណ្ដោយផ្លូវសុធារសកែង ជាមួយនឹងផ្លូវព្រះសីហនុត្រង់ចំណុចស្តុបនាគបាញ់ទឹកស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ចុះមកដល់ទីតាំងកន្លែង កើតហេតុ នាំយករថយន្តនិងម៉ូតូទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.