ក្រុមជិះកង់របស់អុីតាលី ក្នុងកម្មវិធី UCI Track Cycling World Championships

កង់សរុបចំនួន ២០គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមជិះកង់ជម្រើសជាតិអុីតាលី ដែលមានតម្លៃរាប់សែនអឺរ៉ូត្រូវបានលួចក្នុងអំឡុងពេលព្រឹត្តិការណ៍​ជើង​ឯកពិភពលោក International Cycling Union Track Cycling World Championships នៅប្រទេសបារាំង។

ចោរបានលួចកង់ចំនួន ១៥គ្រឿង និង៥គ្រឿងបន្ថែមទៀតកាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែតុលា នៅសណ្ឋាគារមួយក្នុងទីក្រុង Lille ដែលជាកន្លែងក្រុមជិះកង់ជម្រើសជាតិអុីតាលីស្នាក់នៅសម្រាប់ការប្រកួតរយៈពេល ៥ថ្ងៃ។

សម្រាប់កង់ដែលជាកម្មសិទ្ធិរបស់ក្រុមជម្រើសជាតិអុីតាលីមានតម្លៃ៖
– កង់​លាប​ពណ៌​មាស (Gold-painted bikes) ​មានតម្លៃ €30,000 (£25,500/$35,000) បូករួមនឹងដៃចង្កូត (3D-printed titanium) មានតម្លៃជាង €10,000 (£8,500/$12,000) សរុប២២គ្រឿង។

យោងតាមកាសែតអុីតាលី La Gazzetta dello Sport បានចុះផ្សាយថា៖ «ប៉ូលីសប្រចាំនៅប្រទេសបារាំងជឿជាក់ថាការលួចនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញយល់ច្បាស់ថាកង់ទុកនៅក្នុងរថយន្តមួយណា ទោះបីជាមានសន្តិសុខយាមយ៉ាងតឹងរឹងនៅកន្លែងចំណតចតរថយន្តក៏ដោយ»។

ប្រភព៖ insidethegames

Telegram-Troryorng
Share.