លទ្ធផល

ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតនៅក្នុងពូល K ក្រោយលត់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤-០ វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅប្រទេសជប៉ុន ទីលាន J-Village នៅ​ថ្ងៃ​អង្គារ ទី២៦ ខែ​តុលា ឆ្នាំ​២០២១។

នេះជា​ជ័យជម្នះ​លើក​ទី២​ហើយ​របស់​ក្រុម​យុវជន​ជប៉ុន លើ​ក្រុមកម្ពុជា បន្ទាប់​ពី​ឈ្នះ​លើក​ទី១ កាល​ពី​ជម្រុះ​ក្នុង​ឆ្នាំ​២០១៧ នៅ​​ទីក្រុងភ្នំពេញ ​ប្រទេសកម្ពុជា ដែល​កាល​នោះ​ក្រុម​ជប៉ុន យក​ឈ្នះ​កម្ពុជា ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នសម្រាប់ពូល K
១. ជប៉ុន មាន៣ពិន្ទុ (នៅសល់១ប្រកួតទៀតក្នុងដៃ)
២. កម្ពុជា មាន៣ពិន្ទុ
៣. ហុងកុង មាន០ពិន្ទុ (នៅសល់១ប្រកួតទៀតក្នុងដៃ)

អត្ថបទពាក់ព័ន្ធ៖កម្ពុជា ឈ្នះ​ហុងកុង ជាលើក​ទី២​ ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​​កម្រិត​ទ្វីប ​​AFC U23 Asian Cup

ការប្រកួតបន្ទាប់នៅក្នុងពូល K ក្រុមជម្រើសជាតិហុងកុង ជួប ក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។

Telegram-Troryorng
Share.