យោងតាមការចុះផ្សាយរបស់គេហទំព័រ ANI បានឲ្យដឹងថាក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានអាយុក្រោម២៣ឆ្នាំ បានប្រកាសដកខ្លួនចេញពីការប្រកួតក្នុងពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ2022 កាលពីថ្ងៃទី២៥ ខែតុលា។

សហព័ន្ធបាល់ទាត់អាហ្វហ្គានីស្ថាន (AFF) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា៖ គម្រោងធ្វើដំណើររបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ទៅកាន់ប្រទេសបារ៉ែន ត្រូវបានលុបចោលដោយសារស្ថានភាពមិនអំណោយផលនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន Khaama Press បានបន្តទៀតថា៖ ការធ្វើដំណើរនេះត្រូវបានលុបចោល ដោយសារតែមិនមានជើងហោះហើរទាន់ពេលវេលា។ ចំពោះរឿងនេះ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានដឹងអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយ FIFA តែងតែទាក់ទងជាមួយនឹងសហព័ន្ធបាល់ទាត់អាហ្វហ្គានីស្ថានជានិច្ច។

ប្រភព៖ ANI

Telegram-Troryorng
Share.