កូន​ក្រមុំ​របស់​តារា​សម្ដែង​មុខ​កូនកាត់​ New Chaipol ស្រែក​​ដោយ​ក្ដី​រំភើប​ព្រោះ​តែ​ស្វាមី​បាន​អញ្ជើញ​តារា​សម្ដែង​ក្នុង​បេះដូង​មក​ Surprise ក្នុង​ថ្ងៃ​ពិសេស​ តាម​ដឹង​ New ថែម​ទាំងកក់​ទុក​ពីរ​ឆ្នាំ​មុន​រៀបការ​ថែម​ទៀត​ផង​។

ឈាន​មួយ​ជំហ៊ាន​ទៀត​សម្រាប់ New និង​ Mesa ព្រោះ​បាន​ប្ដូរពី​សង្សារ​មក​ជា​ស្វាមី​ភរិយា​ជាផ្លូវ​ការ​ ក្រោយ​រៀប​មង្គលការ​តាម​ប្រពៃណី​ទាំង​ថៃ​និង​ចិន​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ ដោយ​មាន​ការ​ចូលរួម​អបអរសាទរ​និង​ធ្វើ​ជា​សាក្សី​គូស្នេហ៍​ភក្ដី​នេះ​ ពី​​សំណាក់​គ្រួសារ និង​មិត្ត​ភ័ក្តិ​ទាំង​ក្នុង​សិល្បៈ​និង​ក្រៅ​សិល្បៈ។

យោង​តាម​វែបសាយ​ Kapook កាល​ពី​ពេល​ថ្មីៗ​នេះ​ (២៣ តុលា ២០២១) New Chaipol បាន​បញ្ចេញឃ្លីប​វីដេអូ​មួយ​ប្រមូល​ផ្ដុំ​បរិយាកាសនៅ​ក្នុង​ថ្ងៃ​រៀបការ​របស់​​ខ្លួន​បង្ហោះ​នៅ​លើ​ YouTube ចាប់​តាំង​ពី​ការ​រៀបចំ​កម្មវិធី​ដំបូង​រហូត​ចុង​កម្មវិធី​។

ក្នុង​នោះ​បន្ទាប់​ពី​ពិធី​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​រួច​ ក៏​ដល់​វេលា​ត្រូវ​ជូន​កូន​កំលោះ​កូន​ក្រមុំ​ចូល​បន្ទប់​ផ្សំដំណេក​ ដោយ​តាម​ពេលា​ត្រូវ​នៅ​ក្នុង​នោះ​ចំនួន​៩​នាទី​​ ហើយ​ត្រូវ​ញ៉ាំ​បង្អែម​​នំបុក​ម្សៅឬ​នំអ៊ី (បួឡយ) តាម​ជំនឿ​បុរាណ​ ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ទស្សនា​និង​កូន​ក្រមុំ​នោះ​គឺ​អ្នក​ដែល​លើក​បង្អែម​ចូល​មក​ឱ្យ​កូន​កំលោះ​និង​កូន​ក្រមុំ​ ព្រោះ​គ្រាន់​តែ​ឃើញមុខ​ភ្លាម ​កូន​ក្រមុំ​ស្រែក​ដោយ​ក្ដី​រំភើប​ភ្លាម​។

កំលោះ​ដែល​មក​ទទួល​តួនាទី​ជា​អ្នក​លើក​បង្អែម​គឺ​តារា​សម្ដែង​លំដាប់​ជួរ​មុខ​របស់​ថៃ​ Nadech Kugimiya ដែល​ជា​តារា​ក្នុង​បេះដូង​ Mesa តារា​សម្ដែង​មុខ​សង្សារ​ New Chaipol នោះ​ឯង​។ កំលោះ​ New បាន​អញ្ជើញ​ Nadech តាំង​តែ​ពី​ពីរ​ឆ្នាំ​មុន​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​រឿង​ជាមួយ​គ្នា​ ព្រោះ​ដឹង​ថា​ភរិយា​ចូលចិត្ត​តារា​សម្ដែង​រូប​នេះ​ខ្លាំង​។ ខណៈ​ដែល​ឧត្តម​​ភរិយា​របស់​ New ដែល​ជា​ទាយា​ទ​ម្ចាស់​ក្រុម​ហ៊ុន​ភេសជ្ជ: ប៉ូវ​កម្លាំង Carabao បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បែប​លេង​សើច​ថា​ ពេល​នេះ​គឺជា​ពេល​នេះ​មាន​ក្ដី​សុខក្នុង​ថ្ងៃ​នេះ​ជាង មាន​ក្ដី​សុខ​ជាង​ពេល​បំពាក់​ចិញ្ចៀន​ទៅទៀត​៕

ក្រោយ​លើក​បង្អែម​មក​ឱ្យ​គូស្វាមីភរិយា​ថ្មោង​ថ្មី​រួចតារា​សម្ដែង​មុខ​សង្ហា​ Nadech ក៏​បាន​ចូលរួម​ថត​រូប​ជា​មួយ​កូន​កំលោះ​កូន​ក្រមុំ​ដើម្បី​ជា​អនុស្សាវរីយ៍​ផង​ដែរ៕

Telegram-Troryorng

   

       

Share.