លោក Keisuke Honda

អ្នកចាត់ការទូទៅលោក Keisuke Honda បានផ្ញើរសារជូនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំថា៖ «ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ។

ប៉ុន្តែពួកយើងត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះយើងមិនមានពេលច្រើនទេ។

ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ

ទាំងផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទាអ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ»។ តោះ!!! ធ្វើវាទាំងអស់គ្នាពួកយើង

បច្ចុប្បន្នក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កំពុងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFC U23 Asian Cup ហើយនាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា លោក សាតូសុី សៃតូ ក៏បានរួមដំណើរជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផងដែរ។

លោក សាតូសុី សៃតូ
Telegram-Troryorng

Share.