
លោកគ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជ្រើសរើសចូលក្នុងក្រុមជំនួយការគ្រូបង្វឹកដើម្បីដឹកនាំក្រុមបាល់ទះក្នុងសាលផ្នែកបុរសជម្រើសជាតិកម្ពុជា ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) នៅខែវិច្ឆិកា ខាងមុខ នៅប្រទេសវៀតណាម។
អត្ថបទពាក់ព័ន្ធ៖គ្រូបង្វឹកជនជាតិចិន លោក Li Jun នឹងដឹកនាំក្រុមបាល់ទះក្នុងសាលបុរសកម្ពុជា ទៅប្រកួតស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងនៅរសៀលថ្ងៃអង្គារ នេះថា គ្រូជំនួយទាំង៣រូបនេះមានលោក សាន សុក្រិត្យ, លោក គាំ ស៊ានហ៊ីន, លោក នៅ សាម៉េត ដើម្បីជួយជ្រោមជ្រែងការងារដល់លោក Li Jun ជាគ្រូបង្គោល។
ក្រុមបាល់ទះក្នុងសាលផ្នែកបុរសជម្រើសជាតិកម្ពុជា ត្រូវត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) នៅខែវិច្ឆិកា ខាងមុខក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម៕
