ក្លិបបាល់ទាត់ Real Sociedad បានហក់ឡើងទៅឈរកំពូលតារាងនៅ Laliga ក្របខណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ ក្រោយយកឈ្នះ Celta Vigo ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Abanca Balaidos កាលពីយប់មិញនេះ។

Real Sociedad រកបាន២៤ពិន្ទុ ពីការប្រកួត១១លើក ស្ថិតនៅចំណាត់ថ្នាក់ទី១ក្នុងតារាងលីគកំពូលអេស្ប៉ាញ ដោយឈ្នះ៧ ស្មើ៣ និងចាញ់តែ១ដងប៉ុណ្ណោះក្រោមការដឹនាំរបស់លោក Imanol Alguacil រដូវកាល ២០២១-២២។

ក្លិប Real Sociedad

រីឯក្លិប Napoli របស់លោក Marco Domenichini បន្តឈរកំពូលតារាងនៅ Serie A ក្របខណ្ឌកំពូលរបស់ប្រទេសអុីតាលី ក្រោយយកឈ្នះ Bologna ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Diego Armando Maradona

១០ប្រកួតនៅក្នុងរដូវកាល ២០២១-២២ នេះក្លិប Napoli មិនទាន់ចាញ់ម្តងណាឡើយ ពោលគឺឈ្នះ៩ និងស្មើ១ មានសរុប២៨ពិន្ទុ ស្មើគ្នាជាមួយ AC Milan ដែលឈរនៅលេខ២ ប៉ុន្តែលើសគ្រាប់បាល់ចំនួន៥គ្រាប់។

ក្លិប Napoli
Telegram-Troryorng

Share.