បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង7និង20នាទី ព្រឹកថ្ងៃទី29ខែតុលា ឆ្នាំ2021នេះ មានអគ្គីភ័យឆាបឆេះរថយន្ត២គ្រឿង និងមនុស្សម្នាក់រងរបួស នៅចំណុចការ៉ាស់សាំង មួយកន្លែងនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៌មានថា ម្ចាស់ ការ៉ាសមានឈ្មោះ លោកជាលី ប្រុសអាយុ68 ឆ្នាំ ប្រពន្ធឈ្មោះ លឹមប៊ុនលី 63 ឆ្នាំ មុខរបរ បើកការ៉ាសសាំង រស់នៅក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុម្ចាស់ការ៉ាសឈ្មោះ ជាលី បានបង្ហូប្រេងពីរថយន្តស៊ីទែន ដាក់រថយន្តតូច ក្រោយពីបូបរួចហើយ ក៏ឡើងបើករថយន្តថយក្រោយ ចៃដនមិនបានមើលថាមានធុងហ្កាសនៅក្រោយរថយន្តក៏បើកជាន់បណ្តាលឲ្យបែកផ្កាភ្លើងចេញពីធុងហ្កាសឆាបឆេះយ៉ាងសណ្ធោ សណ្ធៅ តែក្រោយមកបានឆេះរថយន្តទាំង2គ្រឿងតែម្តង និងបណ្តាលអោយម្ចាស់ការ៉ាស រងរបួសបែកក្បាល រលាក់មុខមាត់ដៃជើងរងរបួសធ្ងន់។

គួរបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗនោះ គេសង្កេតឃើញមានវត្តមាន ឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងកូនចៅក្រោមឪវ៉ាតជិត 100នាក់ក្នុងនោះមានរថយន្តពន្លត់អគ្គីសភ័យ របស់ស្នងការខេត្ត ជួយបាញ់ទឹកពន្លត់ យ៉ាងសរស្រាក់សស្រាក់ កន្លះម៉ោងក្រោយមកភ្លើងដែលឆេះរថយន្តទាំង២គ្រឿងនោះបានរលត់ទាំងស្រុង៕


អត្ថបទ៖ប៉ោយប៉ែត

Share.